មូលនិធិជាតិជំនួយសង្គមមានថវិកាត្រៀមប្រមាណ ៧០០លានដុល្លារ សម្រាប់ជួយដល់ក្រុមងាយរងគ្រោះក្នុងឆ្នាំ ២០២៣

2022/08/23 08:21:39 pm        623

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមជាស្ថាប័នថ្មី របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា កំពុងបំពេញការងារផ្តោតសំខាន់ជួយដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋស្ថិតក្នុងក្រុមងាយរងគ្រោះ។ មូលនិធីនិធិ នេះមានកញ្ចប់ថវិការហូតដល់ប្រមាណ ៧០០លានដុល្លារក្នុងឆ្នាំ ២០២៣ សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាច្រើន។

មូលនិធិជាតិជំនួយសង្គម ក្នុងឆ្នាំ ២០២៣ ខាងមុខ គឺមានកាតព្វកិច្ចសំខាន់អនុវត្តកម្មវិធី​ជំនួយ​សង្គមជាច្រើន​។ មូលនិធិនេះ គឺមានថវិការហូតដល់ប្រហែល ៧០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣ខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តម សំហេង បុរស ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម នៅថ្ងៃទី ២៣ ខែ សីហានេះ។

ឯកឧត្តម បន្តថា កញ្ចប់ថវិកានេះ​គឺសម្រាប់អនុវត្តកម្មវិធីជាច្រើន​ ទាំងកម្មវិធីដែលមានស្រាប់ និងកម្មវិធីថ្មី ​ដែលនឹងផ្ដល់ការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្បែរភាពក្រីក្រផងដែរ។ សម្រាប់វិសាលភាព ​គ្រួសារក៏ដូចជាប្រជាពលរដ្ឋទទួលផល គឺនឹងកាន់តែរីកធំ ក្នុងក្នុងឆ្នាំ ២០២៣ខាងមុខ។

ក្នុងដំណាក់កាលនេះ ក្រុមការងារជំនាញក៏ព្យាយាមកំណត់​អត្តសញ្ញាណគ្រួសារ​ដែលស្ថិត​នៅក្បែរបន្ទាត់ក្រីក្រផងដែរ។ នេះជាការបញ្ជាក់ថែមរបស់ឯកឧត្តម។

ពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចសំខាន់ៗទាំងនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានលើកឡើងចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ដែរថា ​គ្រប់ស្ថាប័នប្រតិបត្តិ រួមទាំងមន្រ្តីមូលដ្ឋាន​ជាពិសេសថ្នាក់ឃុំសង្កាត់ ​ដែលធ្វើការផ្ទាល់ជាមួយពលរដ្ឋ ​ត្រូវតែពង្រឹងសមត្ថភាព បំពេញការងារ​ដោយ​ទំនួលខុស​ត្រូវខ្ពស់​ ដើម្បីធានាថា ​ថវិកាទាំងឡាយដែលរាជរដ្ឋាភិបាលផ្ដល់ជូន ពិតជាបាន​ទៅ​ដល់ដៃប្រជាពលរដ្ឋជាក្រុមគោលដៅពិតប្រាកដ៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm