ពលរដ្ឋក្នុងខេត្តកំពង់ចាម ជឿជាក់លើវ៉ាក់សាំងក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩

2022/08/23 08:44:41 pm        680

កំពង់ចាម៖ ពលរដ្ឋដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា វ៉ាក់សាំងនេះ មិនត្រឹមការពារជំងឺកូវីដ-១៩ទេ ប៉ុន្តែថែមទាំងអាចទប់ទល់​នឹង​ជំងឺឯទៀតបានផងដែរ។

ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងពីបទពិសោធន៍ក្រោយ​ពី​ទទួល​បានវ៉ាក់សាំង បង្ការកូវីដ-១៩រួចមក ​ដែលមិនត្រឹមតែជាខែការពារ ទប់ស្កាត់កូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្ដែអាចទប់ទល់នឹងជំងឺដទៃទៀតផង សម្រាប់អ្នកភូមិខ្លះ។

ពួកគេ បានបញ្ជាក់ថា​ ឲ្យតែអាជ្ញាធរ ឬក្រុមគ្រូពេទ្យអំពាវនាវឲ្យទៅទទួលវ៉ាក់សាំង គឺមិនដែលរួញរា​ឡើយ ដោយបន្តចាក់គ្រប់ដូសតាមកាលកំណត់។

លោក សំរឹទ្ធ វ៉ាន់ឌី ប្រធានមណ្ឌលសុខភាពកំពង់រាប​ ក្នុងស្រុកកោះសូទិន ​បានឲ្យដឹងដែរថា បច្ចុប្បន្ន អ្នកភូមិ ​មិនថាក្មេង ឬមនុស្សចាស់ ​នៅពេលពួកគេមកទទួលវ៉ាក់សាំងរួច តែងតែលើក​ឡើង​ពី​ការជាសះស្បើយជំងឺផ្សេងៗ ហើយពួកគេសប្បាយរីករាយ ក្នុងការមកការចាក់ទទួល​វ៉ាក់សាំង ។

ក្នុងក្របខណ្ឌខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ បានបន្តយុទ្ធការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ​តាមមូលដ្ឋាន ​ ហើយបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត ​បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា នេះ ​ប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងដូសទី១ ប្រមាណជាង ៧៩ម៉ឺននាក់, ដូសទី២ ប្រមាណជាង៧៣ម៉ឺននាក់ ដូសទី៣​ ប្រមាណជាង៤៨ម៉ឺននាក់ ដូសទី៤ ជាង១១ម៉ឺននាក់ និងដូសទី៥ ទើបបានជាង៩ពាន់នាក់៕

អត្ថបទ៖ ថុង សីហា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm