ពលរដ្ឋ​ហៃ​ទី​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​បណ្ដេញ​នាយករដ្ឋមន្ត្រីចេញ​ពីតំណែង

2022/08/23 09:41:21 pm        693

​ហៃទី៖ បាតុករ​ប្រមាណ​ ២ពាន់​នាក់​នៅក្នុង​រដ្ឋធានី​ប្រទេស​ហៃ​ទី និង​ទីក្រុង​ធំៗ​ផ្សេងទៀត​បាន​បិទផ្លូវ បិទ​អាជីវកម្ម និង​ចេញ​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រីលោក ​Ariel Henry ចុះ​ចេញពីតំណែង និង​អំពាវនាវ​ឱ្យមាន​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​។​

​អ្នកសារព័ត៌មាន Associated Press បាន​មើលឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់សម្លាប់​បាតុករ​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង ហើយ​បន្ទាប់មក​រត់គេចខ្លួន​តាម​រថយន្ត ខណៈ​ហ្វូងមនុស្ស​បាន​បំបែក​គ្នា​ជា​បណ្តោះអាសន្ន​។​ ​អំពើ​ហិង្សា និង​ការចាប់​ជំរិត​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង និង​តំបន់​ក្បែរ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ក្រុម​ជន​អន្ធពាល​ដែល​កំពុង​ប្រយុទ្ធ​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់ ​នៅក្នុង​ការប្រយុទ្ធ​គ្នា​លើ​ទឹកដី​ទីក្រុង​នេះ​។ ពួកគេ​មាន​ឥទ្ធិពល​កាន់តែខ្លាំងចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ឆ្នាំមុន​។​ ​ភាពក្រីក្រ​ក៏​កាន់តែ​ធ្លាក់​ជ្រៅ ដោយ​អតិផរណា​បាន​ឈានដល់ ២៩% ហើយ​តម្លៃ​ទំនិញ​ជា​មូលដ្ឋាន​មួយចំនួន​ដូចជា​អង្ករ​កើនឡើង​ជាង​បួន​ដង​។ ប្រេងសាំង​នៅ​ខ្វះខាត ហើយ​បើ​អាច​រកបាន​គឺមាន​តម្លៃ ១៥ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។

​នៅក្នុង​ការតវ៉ា​មួយប្រជាជន​ពាក់អាវ​យឺត​ពណ៌​ខ្មៅ ចំណែកឯ​ការតវ៉ា​មួយ​ផ្សេងទៀត​ពាក់អាវ​យឺត​ពណ៌​ក្រហម​មាន​សរសេរ​ពាក្យ​ថា ក្រោក​ឡើង​។ ការតវ៉ា​នេះ​កើតមាន​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​ក្រុមបាតុករ​ច្រើន​នាក់​បាន​អង្គុយ​តវ៉ា​នៅមុខ​លំនៅឋាន​ផ្លូវការ​របស់លោក Henry ហើយ​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​។ កាលពី​ថ្ងៃ​ចន្ទ នគរបាល​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​តំបន់​មួយចំនួន ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមមនុស្ស ខណៈ​ការដុត​កង់រថយន្ត​ដើម្បី​បិទផ្លូវ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1068
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        523
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm