ក្រសួងសេដ្ឋកិច្ច បញ្ជ្រាបការយល់ដឹងប្រព័ន្ធ FMIS ជូនមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

2022/08/24 12:26:56 am        574

​ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានអនុវត្តថវិកាបានរហ័ស ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៥, រដ្ឋបាលក្រុងចំនួន ២៨, រដ្ឋបាលស្រុកចំនួន ២ និងរដ្ឋបាលខណ្ឌចំនួន ១៤ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS លើកឡើងនៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS” ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះថា អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានអនុវត្តថវិកាបានរហ័ស និងច្រើនទម្រង់ ទាំងសង្ខេប និងលម្អិត, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ទាំងកម្រិតក្រសួង-ស្ថាប័ន និងកម្រិតអង្គភាពថវិកា, ទាំងតាមវិស័យ និងតាមមាតិកាថវិកា ដែលផ្ដល់នូវមូលដ្ឋានច្បាស់លាស់ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគ ឈានដល់ការធ្វើសេចក្តីសម្រេចចិត្តបានទាន់ពេលវេលាប្រកបដោយទំនុកចិត្ត។

ក្រៅពីគោលការណ៍ខាងលើ ប្រព័ន្ធនេះបានពង្រឹងនូវគណនេយ្យភាព តម្លាភាព និងភាពជាម្ចាស់នៃការអនុវត្តថវិកា តាមរយៈប្រតិបត្តិការ និងរំហូរការងារនៅក្នុងប្រព័ន្ធតាំងពីចាប់ពីការបង្កើត រហូតដល់បញ្ចប់ប្រតិបត្តិការនីមួយៗ ដែលមានការកត់ត្រា និងតាមដានច្បាស់លាស់ ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវ តាមគន្លងសវនកម្ម និង​កាត់បន្ថយបាននូវវប្បធម៌នៃការចោទប្រកាន់គ្នា ឬចង្អុលដាក់គ្នាជាដើម។

ជាក់ស្តែងការផ្តល់ថ្នាលឌីជីថលមួយនេះ គឺក្នុងការតម្រង់ទិសការងារតាមបែបឌីជីថល ដែលនឹងកាត់​បន្ថយការ​ប្រើប្រាស់​ឯកសារ​ជាក្រដាសជាដើម, ការផ្ដល់ការត្រួតពិនិត្យឥណទានថវិកាដោយស្វ័យប្រវត្តិ ទៅតាមចំណាត់់ថ្នាក់ថវិកា និង​បាន​កាត់បន្ថយនូវកម្រិតស្មុគស្មាញនៃការគណនា ឬកត់ត្រាផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm