
អន្ដរជាតិ៖ រដ្ឋមន្រ្តីក្រសួងថាមពលប៊ុយហ្គារី លោក រ៉ូសេន ហ្រីស្តូវ (Rosen Hristov) បាននិយាយថា រដ្ឋាភិបាលចាំផ្ទះរបស់លោក បានបង្ហាញសញ្ញាត្រៀមខ្លួនរួចរាល់ ដើម្បីចរចាចាប់ផ្តើមចែកចាយឧស្ម័នឡើងវិញជាមួយក្រុមហ៊ុនថាមពលខ្នាត Gazprom របស់ប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក រ៉ូសេន ពុំបានកំណត់ពេលវាលច្បាស់លាស់ក្នុងការចរចាជាមួយក្រុមហ៊ុន Gazprom នោះទេ ប៉ុន្តែលោកនិយាយថា តម្រូវការឧស្ម័នរបស់ឧស្សាហកម្ម និងក្រុមហ៊ុនកំដៅ បង្ខំឲ្យរដ្ឋាភិបាលចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Gazprom ដើម្បីចាប់ផ្តើមឡើងវិញការចែកចាយឧស្ម័ន ដែលលោកចាត់ទុកថា ជារឿងមិនអាចចៀសផុតបាន៕
