អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ជាប់ពន្ធនាគារ​១២​ឆ្នាំ ក្រោយ​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​1MDB

2022/08/24 05:41:03 pm        225

​ម៉ាឡេស៊ី៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បាន​ចាប់ផ្ដើម​អនុវត្តន៍​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ១២​ឆ្នាំ បន្ទាប់ពី​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​ចុងក្រោយ​របស់​លោក​ ក្នុង​ករណី​អំពើ​ពុក​រលួយទាក់ទង​នឹង​ការ​លួច​មូលនិធិ​រដ្ឋ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​ Berhad ម៉ាឡេស៊ី (1Malaysia Development Berhad)​ ដោយ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​គាំទ្រ​ជា​ឯកច្ឆន្ទ​ឲ្យ​មាន​ទោស​ និង​ជាប់ពន្ធនាគារ​របស់​លោក​។

​លោក Najib បាន​ក្លាយ​ជា​អតីត​មេដឹកនាំ​ដំបូង​របស់​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ នៅ​ពេល​លោក​ត្រូវ​បាន​នាំ​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​ពន្ធនាគារ Kajang នៅ​ជាយ​រដ្ឋធានី Kuala Lumpur ក្រោយ​តុលា​ការ​ចេញ​សាលក្រម​។ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង សកម្មជន និង​ប្រជា​ពលរដ្ឋ​ភាគច្រើន​បាន​សាទរ ​ពី​ដំណើរការ​ឆាប់រហ័ស​របស់​តុលាការ​ក្នុង​សវនាការ​ប្ដឹង​ឧទ្ធរណ៍​កាល​ពីថ្ងៃ​អង្គារ ដោយ​ហៅ​ការ​កាត់ក្ដី​នោះ​ថា ជា​ជ័យជម្នះ​សម្រាប់​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​បាន​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ដក​រដ្ឋាភិបាល​របស់​លោក Najib និង​កាត់ទោស​លើ​រូបលោក​។ ក្រុម​ប្រឹក្សាតុលាការ​សហ​ព័ន្ធ​ដែល​មាន​សមាជិក ៥​រូប​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ថា ​ការសម្រេចចិត្ត​របស់​តុលាការ​ជាន់ខ្ពស់​គឺ​ត្រឹមត្រូវ ហើយ​ថា ការ​ប្តឹង​ឧទ្ធរណ៍​របស់​លោក Najib គឺ​គ្មាន​ប្រសិទ្ធ​ភាព​អ្វី​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm