អាមេរិក​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​មាន​ក្ដីបារម្ភ​ខ្លាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី

2022/08/24 05:55:54 pm        340

​អ៊ុយក្រែន៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ ឲ្យ​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​នដោយ​និយាយថា ខ្លួន​ជឿថា រុស្ស៊ី​កំពុង​ត្រៀម​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល និង​ហេដ្ឋា​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈដែល​សង្គ្រាម​បានអូសបន្លាយ​ដល់ ​៦​ខែ​នៅ​ថ្ងៃ​នេះ​។

​ការព្រមាន​នេះ​មាន​ឡើង ​ក្រោយ​បម្រាម​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​លើ​ការ​ប្រារព្ធ​ពិធី ​និង​សកម្មភាព​នានា​ក្នុង​រដ្ឋធានី Kyiv ​នៅ​ថ្ងៃ​ខួប​ទទួល​បាន​ឯករាជ្យ​ពី​សហភាពសូវៀត​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​តែ​មាន​ក្ដី​បារម្ភ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​រដ្ឋធានី​នេះ​។ ​បណ្ដា​មេដឹកនាំ​រាប់​សិប​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀតត្រូវ​បាន​គ្រោង​ចូលរួម​កាលពី​ថ្ងៃ​អង្គារ ​នូវ​អ្វី​ដែល​ហៅថា​ជា Crimea Platform ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ខួប ​៦​ខែ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន។ មនុស្ស​ភាគច្រើន​នឹង​ប្រារព្ធ​ពិធី​នេះ​តាម​វីដេអូ​។

យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា នៅ​សមរភូមិ​ប្រយុទ្ធ​ កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ និង​តាម​អាកាស​នៅ​ក្នុង​តំបន់ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​ជិត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប។ ​ដោយមាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថា ​អាច​នឹង​មាន​ការ​វាយ​ប្រហា​រ​ពី​រុស្ស៊ី ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាកចេញ ក្រែង​មានការ​វាយប្រហារ​កើតឡើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        897
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        476
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm