Benfica, Viktoria Plzen និង Maccabi Haifa កក់​កៅអី​វគ្គ​វិលជុំ​ក្នុង​ពូ​ល UEFA Champions League

2022/08/24 07:21:09 pm        136

​​បាល់ទាត់​៖ ​ក្លិប​បាល់ទាត់​ចំនួន ៣ បាន​ឆ្លង​ផុត​វគ្គ​ជំ​រុះ​ឆ្លង​ចូល​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ក្របខណ្ឌ UEFA Champions League ហើយ​ក្រោយ​ការប្រកួត​ជំ​រុះ​ជុំ​ចុងក្រោយ​យប់មិញ​។ ​​ក្លិប​ព័រទុយហ្កាល់ Benfica មិន​លំបាក​ឡើយ​ក្រោយ​ឈ្នះ​ក្លិប​អ៊ុយ​ក្រែ​ន Dynamo Kyiv ជើង​ទី​ពីរ​នេះ ៣-០ នៅ​ទីក្រុង Lisbon បន្ទាប់ពី​ឈ្នះ​ជើង​ទី១ នៅ​ទឹកដី​ប៉ូឡូញ ២-០ សរុប​ទាំងពីរ​ជើង ៥-០​។

​​អតីត​ខ្សែការពារ Manchester City, Nicolas Otamendi, David Neres និង Rafa Silva សុទ្ធតែ​រក​គ្រាប់​បាល់​យប់មិញ​ធ្វើឱ្យ Benfica មានមុខ​នៅ UEFA Champions League លើក​ទី១២ ក្នុង​រយៈពេល ១៣រដូវ​កាល​ចុងក្រោយ​។ ​​ចំណែកឯ​ពីរ​ក្រុម​ផ្សេងទៀត​រួមមាន​ក្លិប​អ៊ីស្រាអែល Maccabi Haifa ស្មើ​នៅ​ទឹកដី Red Star Belgrade ២-២ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Red Star នៅ​ចុង​ម៉ោង​ធ្វើឱ្យ Maccabi Haifa ឈ្នះ​សរុប​ទាំងពីរ​ជើង​ប្រផិតប្រផើយ ៥-៤ ឡើង​ចូល​វគ្គ​វិលជុំ​ក្នុង​ពូ​ល UCL ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០០៩​។

​​គូ​ចុង​ក្រោយនេះ​គឺ​ក្លិប​ឆេ​ក Viktoria Plzen បាន​យកឈ្នះ​ក្លិប​អា​ស៊ែ​បៃ​សង់ Qarabag ២-១ ជើង​ទី២ និង​សរុប​ទាំងពីរ​ជើង ៤-២​។ ​​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នឹង​រកឃើញ​ ៣​ក្រុម​ចុងក្រោយ​ទៀត​យប់​នេះ​ដោយ​រួមមាន Rangers ទទួល PSV បន្ទាប់ពី​ជើង​ទី១ នៅ​ហូ​ឡង់​ស្មើគ្នា ២-២ ក្លិប​ន័​រវេ​ស Bodo/Glimt ទទួល Dinamo Zagreb បន្ទាប់ពី​ជើង​ទី១ នៅ​ទឹកដី​ក្រូ​អាស៊ី Bodo Glimt យកឈ្នះ ១-០ និងក្លិប​ដា​ណឺ​ម៉ាក Copenhagen ទទួល Tabzonspor បន្ទាប់ពី​ជើង​ទី១ នៅ​ទឹកដី​ទួ​ក​គី Copenhagen យកឈ្នះ ២-១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm