ពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារ ដែលស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលអំណោយ ពីឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
អំណោយសប្បុរសធម៌នេះ ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជានៅឃុំតាសាល យកទៅប្រគល់ជូនដល់បងប្អូនពលរដ្ឋនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ដោយមួយគ្រួសារ ទទួលបាន អង្កចំនួន២៥គីឡូក្រាម ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ មីចំនួន១កេះ និងថវិកាចំនួន៥០ ០០០រៀល។
