ក្រសួងដែនដីរកចំណូលលើការរផ្តល់សេវា បានក្នុងរង្វង់ ១៥០លានដុល្លារ ក្នុងមួយឆ្នាំៗ

2022/08/25 12:56:57 am        572

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងមួយឆ្នាំរកចំណូលបានប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ក្នុងនោះ ចំណូលដែលផ្តល់សេវាមិនមែនពន្ធបានចំនួនក្នុងរង្វង់ ៣០លានដុល្លារអាមេរិក និងចំណូល ដែល​ប្រមូល​ដោយអង្គភាពពន្ធដារ ដែលស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រសួងដែនដី មានចំនួនប្រមាណ ១២០ លានដុល្លារអាមេរិកផងដែរ។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ កន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាស្ថាប័នដែលផ្តល់​សេវា​សា​ធារណៈជូន​ប្រជាពរដ្ឋលើវិស័យដីធ្លី និងវិស័យសំណង់ ក្នុងនោះចំពោះចំណូល​ដែលបានពីកម្រៃសេវា​សាធារណៈ​ដូចជា ការជួលអចលនទ្រព្យ និងពន្ធលើការផ្ទេរអចលនទ្រព្យ បើគិតក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៨ ដល់ខែ ៦ ដើមឆ្នាំ ២០២២ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង ២ ២៣៦ ប៊ីលានរៀល ត្រូវប្រមាណ​ជាង ៥០០ លានដុល្លារដអាមេរិក។

ឯកឧត្តម បន្តថា ពាក់ព័ន្ធការផ្តល់សេវានេះ ប្រសិនគិតក្នុងរយៈពេលមួយឆ្នាំៗវិញ ក្រសួងរកចំណូល​បានពីការផ្តល់​សេវា​សាធារ​ណៈជូនប្រជាពលរដ្ឋ ក្នុងរង្វង់ប្រមាណជាង ៣០លានដុល្លារអាមេរិក ជាចំណូលមិនមែនសារពើរពន្ធ, ចំណែក​ចំណូលដែលជាសារពើរពន្ធ ដែលប្រមូលដោយអង្គភាពពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល​ស្ថិត​ក្រោមការប្រតិបត្តិដោយផ្ទាល់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានក្នុងរង្វង់ប្រមាណ ១២០ លានដុល្លារអាមេរិក, បើគិតសរុបក្នុងមួយឆ្នាំៗ ក្រសួងដែនដីរកចំណូលបានប្រមាណក្នុងរង្វង់ ១៥០លានដុល្លារ​អាមេរិ​ក សម្រាប់ចំណូលចូលថវិការជាតិ។

​សូមបញ្ជាក់ថា៖ ជុំវិញការផ្តល់សេវាសាធារណៈ គិតត្រឹមរយៈពេល ៦ខែឆ្នាំ២០២២ នេះ ក្រសួងរៀបចំដែនដី នគរូ​ប​នី​យ​កម្ម និងសំណង់ បានផ្តល់សេវារួមមាន៖ ការផ្តល់សេវាសុរិយោដី មានទំហំទឹកប្រាក់ជាង ៣១ប៊ីលានរៀល, សេវា​លើវិស័យសំណង់ជាង ២៤ប៊ីលានរៀល, ការជួលអចលនទ្រព្យ ១១ប៊ីលានរៀល និងពន្ធលើការ​ផ្ទេរ​អចលនទ្រព្យ ជាង ១០៦ ប៊ីលានរៀល សរុបទាំងអស់មានចំនួនប្រមាណជាង ១៦២ ប៊ីលានរៀល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm