សភាពាណិជ្ជកម្មអឺរ៉ុប សន្យាជួយកម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន

2022/08/25 01:10:37 am        439

​ភ្នំពេញ៖ ស្ថិតក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែ​សីហា​នេះ សន្យាគៀងគររកថវិកាពីសមាជិក ដើម្បីចូលរួមចំណែកសម្អាតមីននៅកម្ពុជា។ ការសន្យានេះ ធ្វើឡើង​ក្នុង​ពិ​ធី​​ចុះMOU រវាអាជ្ញាធរមីន និងសភាពាណិជ្ជកម្មអឺរ៉ុប ស្ថិតនៅទីស្នាក់ការអាជ្ញាធរមីន។

​ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក តាស់ស៊ីឡូ ប្រនសើ (Tassilo Brinzer) ប្រធាន​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នាថ្ងៃទី២៤ខែសីហានេះ បានអញ្ចើញចូលរួមក្នុងពិធីចុះMOU ភាពជាដៃគូ​សហ​ការណ៍​គ្នា ដើម្បីគៀងគររកថវិការចូលរួមក្នុងគម្រោងសម្តេចតជោសម្រាប់សកម្មភាពមីន។

នៅក្នុងឱកាសនោះលោក តាស់ស៊ីឡូ បានសំដែងការកោតសសើរ ចំពោះអាជ្ញាធរកម្ពុជា​ដែលបានខិតខំបោសសម្អាត​មីន​ផ្តល់​​ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកបញ្ចូនកងកម្លាំង ទៅសម្អាតមីននៅតាម​បណ្តាប្រទេស​មួយទៀត។

ក្រៅពីនេះ លោកប្តេជ្ញាគៀងគររកថវិកាពីសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីចូលរួមចំណែកសម្អាតមីននៅកម្ពុជា។ក្នុង​នាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជអនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍​ដែរ​ថា ក្នុងរយៈពេល៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែក​ជាច្រើនក្នុងការ​ផ្តល់​ដី​សុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារបោសសម្អាត​មីន បានរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជា។

ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា រាប់បញ្ចូល​ទាំង​សកម្មភាព​សម្អា​តមីន និងការបង្កើតរោងចក្រនៅកម្ពុជាផ្តល់ការងារដល់ប្រជាពលរដ្ឋជាដើម។ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំជាង២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតអស់មីន សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ដោយប្រជាពលរដ្ឋទទួលផលមានជាង៧លាននាក់៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        49
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm