ចិន៖​ ទោះបីសភាពការណ៍ពិភពលោកស្មុគស្មាញ តែមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនឡើយ

2022/08/25 02:31:34 am        222

ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ រដ្ឋមន្រ្តីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកឡើងថា ទោះបីសភាពការណ៍ពិភពលោកស្មុគស្មាញ ក៏មិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិនឡើយ ។ 

ការលើកឡើងបែបនេះ ធ្វើឡើងអំឡុងពេលសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ បានអញ្ជើញស្វាគមន៍ និងមានជំនួបជាមួយឯកឧត្តម លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ខណៈឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហានេះ។

នាឱកាសនោះ ឯកឧត្តម លីវ ជានឆាវ បានពាំនាំការសួរសុខទុក្ខពីឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាពិគ្រោះយោបល់ និងនយោបាយនៃប្រជាជនចិនជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា នាឆ្នាំ២០២២នេះ កម្ពុជាពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស មិនថាទាំងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាពិសេសកិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ។

ឯកឧត្តម លីវ ជានឆាវ បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាក្នុងជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីកន្លងទៅ និងប្តេជ្ញាគាំទ្រការដឹកនាំយ៉ាងត្រឹមត្រូវរបស់គណបក្សប្រជានជនកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាន់តែធ្វើឱ្យចំណងមិត្តភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមកម្ពុជា-ចិន កាន់តែទទួលបានផ្លែផ្កាតទៅអនាគត។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ជានឆាវ បញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទសភាពការណ៍ពិភពលោកប្រែប្រួល ស្មុគស្មាញ និងមានការវិវឌ្ឍន៍ប្រកបដោយគ្រោះថ្នាក់ក្តី ក៏ទំនាក់ទំនងទ្វេភាគីរវាងគណបក្សទាំងពីរបន្តលើកកម្ពស់ជាលំដាប់ និងក្លាយជាមរតកដ៏ល្អសម្រាប់អ្នកបន្តវេននាពេលអនាគត។

ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំប្រវត្តិសាស្រ្ត ខណៈនាឆ្នាំក្រោយនេះគឺជាខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបទៅភាគីចិនថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅ បង្ហាញអំពីការគាំទ្រក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពីគ្រប់ស្រទាប់ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ថា ដោយសារទំនាក់ទំនងរវាងគណបក្ស និងប្រជាជនប្រទេសទាំងពីរ ទើបធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតជាមិត្តដែកថែប ក៏ដូចជារួមចំណែកបន្តកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនប្រទេសទាំងពីរ។

បន្ថែមលើសពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ ចំពោះបក្ស និងប្រជាជនចិនដែលតែងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការបង្កើនការនាំចូលផលិតកសិកម្មពីកម្ពុជា រួមមាន ចេក និងស្វាយជាដើម៕ អត្ថបទ ៖សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm