លោក Zelenskyy៖​ រ៉ូ​កែ​តរបស់​រុស្ស៊ី​សម្លាប់​មនុស្ស​ ២២​នាក់​ក្នុងការ​វាយប្រហារ​ទៅលើ​ស្ថានីយ​រថភ្លើង

2022/08/25 05:40:46 pm        609

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ ខណៈ​ប្រទេស​របស់​លោក​ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ ​៣១​ឆ្នាំ​នៃ​ការ​ផ្ដាច់​ចេញពី​ការត្រួតត្រា​របស់​សហភាព​សូ​វៀត​ក្រោម​ឥទ្ធិពល​ទីក្រុង Moscow ថា មនុស្ស​យ៉ាងហោចណាស់​ ២២​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួសក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី ទៅលើ​ស្ថានីយ​រថភ្លើង​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ទី​២៤ ​ខែ​សីហា​សប្ដាហ៍​នេះ​។

​លោក Zelenskyy ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ពី​ហានិភ័យ ​នៃ​សកម្មភាព​បង្ករឿង​គួរ​ឱ្យ​ស្អប់ខ្ពើម​នៅ​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ ដែល​ត្រូវ​នឹង​រយៈពេល​ ៦​ខែ​គត់​ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ក្លាយ​ជា​ជម្លោះ​ដ៏​មហន្តរាយ​បំផុត​របស់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ​មក​។ ​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ លោក Zelenskyy បាន​និយាយ​ថា ​គ្រាប់​រ៉ូ​កែ​ត​បាន​ប៉ះចំ​រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​ទីប្រជុំជន Chaplyne ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៤៥គីឡូម៉ែត្រ​ពី​តំបន់ Donetsk គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភា​គ​ខាងកើត​។ ​លោក​ថា ទូ​រថភ្លើង​ចំនួន ​៤ ត្រូវ​បាន​ឆេះ​បំផ្លាញ​។

​ក្រសួងការពារជាតិ​រុស្ស៊ី​មិនបាន​ឆ្លើយតប​ភ្លាមៗ ​ទៅ​ពី​សំណើ​សូម​ការ​អត្ថាធិប្បាយ​។​ ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​វ័យ ​៤៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​ដណ្ដើមយក​មកវិញ​នូវ​តំបន់​ទាំងឡាយ ​ដែល​រុស្ស៊ី​គ្រប់គ្រង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ឧបទ្វីប​គ្រី​មេដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm