ប្រមុខ​អង្គការសហប្រជាជាតិអំពាវនាវ​ឲ្យ​មាន​សន្តិភាព ខណៈ​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ទិវា​ឯករាជ្យ ​៣១​ឆ្នាំ​

2022/08/25 05:59:58 pm        737

​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​កាលពី​ថ្ងៃ​ពុធ នៅ​ថ្ងៃ​ប្រារព្ធ​ទិវាឯករាជ្យ​ជាតិ ​៣១​ឆ្នាំ​របស់​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត និង​ ៦​ខែ​នៃ​ការការពារ​ខ្លួន​ពី​សង្គ្រាម​បង្កើត​ឡើង​ដោយ​រុស្ស៊ី​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ​និង​ពិភពលោក​ត្រូវការ​សន្តិភាព ពួកគេ​ត្រូវការ​សន្តិភាព​នៅ​ពេល​នេះ​។

​ជន​ស៊ីវិល​រាប់​ពាន់​នាក់​បាន​ស្លាប់ និង​រង​របួស​រួម​ទាំង​កុមារ​រាប់​រយ​នាក់ ចាប់តាំងពី​រុស្ស៊ី​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​លោក Guterres បាន​និយាយថា ផលវិបាក​ទាំងឡាយ​កើត​ចេញពី​សង្គ្រាម​ឥតប្រយោជន៍​នេះ​កំពុង​ធ្វើ​ឲ្យ​គេ​គិត​ថា ​វា​រីកសាយ​ហួស​ពី​ប្រទេស​អ៊ុយ​ក្រែ​ន។ យើង​កំពុង​មើល​ឃើញ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​លេចចេញ​ជា​រូបរាង នៅ​ក្នុង​បរិស្ថាន​សកល​ដែល​គ្របដណ្ដប់​ដោយ​ជម្លោះ វិសមភាព និង​វិបត្តិ​សេដ្ឋកិច្ច ​និង​សុខភាព​ដោយសារ​ជំងឺ​រាតត្បាត​សកល និង​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

​លោក​បន្ថែម​ថា ការ​ឡើង​ថ្លៃ​តម្លៃ​ស្បៀងអាហារ ជី​កសិកម្ម និង​ប្រេងឥន្ធនៈ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​សកល ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ គ្រោះ​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​កាន់តែ​ធ្ងន់ធ្ងរ។ ​លោក​ក៏បាន​ព្រមាន​ផង​ដែរ​ថា ពិភពលោក​នឹង​ពុំ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​នៅ​ឆ្នាំ២០២៣ លុះត្រាតែ​ទីផ្សារ​ជី​កសិកម្ម​មាន​ស្ថិរភាព​។ លោ​កថា​ កសិករ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​គ្រោង​នឹង​កាត់បន្ថយ​ដី​ សម្រាប់​ធ្វើ​កសិកម្ម​នៅ​រដូវ​ក្រោយ។ ការ​នាំចូល​ស្បៀងអាហារ និង​ជី​កសិកម្ម​យ៉ាង​ច្រើន​ចេញពី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ដែល​មាន​តម្លៃ​សមរម្យ​គឺ​សំខាន់​ណាស់​ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ទំនិញ​ស្ងប់ស្ងាត់​បន្ថែម​ទៀត និង​ការ​ថយ​ចុះ​តម្លៃ​សម្រាប់​អ្នកប្រើប្រាស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1038
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        517
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm