ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថានបាន​កើន​ឡើងដល់​ជាង ​៨០០​នាក់

2022/08/25 06:41:06 pm        632

ប៉ាគីស្ថាន៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ភ្លៀង​រដូវ​មូសុង​ដ៏​ខ្លាំងក្លា​បំផុត​បាន​កំពុង​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដោយ​បាន​ប្រកាស​ស្នើសុំ​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ទឹកជំនន់​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៨០០​នាក់​ចាប់​តាំងពី​ខែ​មិថុនា​មក​។

​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្រោចស្រព​ដំណាំ និង​ការ​បំពេញ​បន្ថែម​ទឹក​ក្នុង​បឹង និង​ទំនប់ទឹក​នៅ​ទូទាំង​អនុ​ទ្វីប​ឥណ្ឌា ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ​ភ្លៀង​រដូវ​មូសុង​ក៏​នាំមក​នូវ​រលក​នៃ​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ​។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ដែល​ក្រុម​អាជ្ញាធរ​រាយការណ៍​ថា មាន​មនុស្ស​ជាង ​១០​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​រួម​ទាំង​កុមារ ​៩​នាក់​ក្នុង​ពេល​ ២៤​ម៉ោង​ចុង​ក្រោយនេះ​។

ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះថា Khanzadi បាន​ប្រាប់​សារ​ព័ត៌មាន AFP នៅ​ក្នុង​ស្រុក Jaffarabad នៃ​ខេត្ត Balochistan ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ថា ភ្លៀង​កំពុង​បន្ត​ធ្លាក់​រយៈពេល​មួយ​ខែ​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ពួកគេ​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ។ ​យើង​មានតែ​ពពែ​តែមួយ​ក្បាល​ប៉ុណ្ណោះ ហើយ​បាន​លង់​ងាប់​ក្នុង​ទឹកជំនន់​ទៀត ពេលនេះ​យើង​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ ហើយ​កំពុង​សម្រាក​នៅ​តាម​ផ្លូវ ហើយ​ប្រឈម​នឹង​ការ​ដាច់​ពោះ​ស្លាប់​ទៀត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm