នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​ផ្អាក​តួនាទី ហើយ​ឧបនាយករដ្ឋមន្ត្រី​គឺជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ

2022/08/25 07:19:16 pm        874

​ថៃ៖ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាន​ផ្អាក​តួនាទី​ផ្លូវការ​ របស់​លោក​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បានសម្រេច​ចំពោះ​សវនាការ​លើ​ញត្តិ​តវ៉ា​ ដែល​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ការកំណត់​អាណត្តិ​ តាមច្បាប់​រយៈពេល ៨ឆ្នាំ​របស់​លោក​។

ឧបនាយករដ្ឋមន្ត្រី​ថៃលោក Prawit Wongsuwan ធ្វើជា​មេដឹកនាំ​ចាំផ្ទះ​ចាប់ពី​ថ្ងៃ​ពុធ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ឧត្តមសេនីយ៍ Prayut Chan-o-cha គោរព​យ៉ាង​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ហើយ​ផ្អាក​ការ​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃនេះ​។ លោក Prayut មាន​អាយុ​ ៦៨​ឆ្នាំ​នឹង​បន្ត​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។ ​ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​​ថា​ជា​អ្នកនយោបាយ​ជើងចាស់ លោក Prawit នឹង​ដឹក​នាំ​គណបក្ស Palang Pracharath ជា​គណបក្ស​ធំ​បំផុត​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ​។ ញត្តិ​នេះ​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​បាន​អះអាង​ថា ​ពេលវេលា​របស់​លោក Prayut ដែល​បាន​ចំណាយ​ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​យោធា បន្ទាប់ពី​លោក​បាន​ធ្វើ​រដ្ឋប្រហារ​នៅពេលដែល​លោក​នៅ​ជា​មេបញ្ជាការ​កងទ័ព​នៅក្នុង​ឆ្នាំ២០១៤ ដែល​គួរតែ​រាប់បញ្ចូល​ទៅក្នុង​អាណត្តិ​របស់លោក​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រយៈពេល ៨ឆ្នាំ​។

ទោះបីជា​លោក Prayut អាច​ទទួល​បាន​មកវិញ​នូវ​មុខតំណែង​របស់​លោក​ នៅ​ពេល​ដែល​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ក្តី ប៉ុន្តែ​ការ​ព្យួរ​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​របស់លោក​បានធ្វើឱ្យ​នយោបាយ​ប្រទេស​ថៃ​មាន​ភាពច្របូកច្របល់​។ ​តុលាការ​បាន​ពិចារណា​លើ​ញត្តិ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​យល់ឃើញថា អង្គ​ហេតុដែល​ចេញពី​ញត្តិ​នោះ​ជា​មូលហេតុ​ សម្រាប់​ការសាកសួរ​តាម​ការទាមទារ​។ តុលាការ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Prayut មាន​រយៈពេល ១៥ថ្ងៃ​ដើម្បី​ឆ្លើយតប ហើយ​គណៈកម្មការ​អង្គចៅក្រម​មួយក្រុម​បានចេញ​សេចក្តីសម្រេច​មាន​សំឡេង​គាំ​ទ្រ ៥ ទល់នឹង ៤ ចំពោះ​ការព្យួរ​តួ​នាទី​របស់លោកដែល​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​។ គេ​មិនដឹង​ច្បាស់​នោះទេ​ថា តើ​ពេល​ណា​​តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​ចុងក្រោយ​លើ​ញត្តិ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        757
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        427
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm