ទោះ​ឈ្នះ​ពោធិ៍សាត់ ១១-០ តែ​បាត់ដំបង​ត្រូវ​ចាំ​អ៊ុត​កៅអី​លេខ​៣ ល្អ​ជាងគេ​

2021/04/27 09:59:58 am        142

​បាល់ទាត់៖ ក្រុម ស​.​ស​.​យ​.​ក ខេត្ត​បាត់ដំបង បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត​ពោធិ៍សាត់ ​ដោយ​លទ្ធផល ១១-០ ក្នុង​ជំនួប​បញ្ចប់​ពូ​ល B នៃ​វគ្គ​ជម្រុះ​តាម​ពូ​លនៅ​ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ នៅ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កណ្ដៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា​ម្សិលមិញ​។​

​ប៉ុន្តែ​ទោះបី​ទទួល​បាន​ជ័យជម្នះ​ជោគ​ជាំ​លើ​គូប្រកួត ក្នុង​ជំនួប​បង្ហើប​កិច្ច​នេះ​ក៏​ពិត​មែន តែ​ក្រុម ស​.​ស​.​យ​.​ក ខេត្ត​បាត់ដំបងត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​ការប្រកួត​ពូ​ល​ផ្សេងៗ ដើម្បី​ប្រជែង​កៅអី​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ល្អ​ជាងគេ បន្ទាប់ពី​ពួកគេបាន​ឆ្លងកាត់​ការប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ ២​ជើង​ស្មើនឹង ៦​ប្រកួត​ឈ្នះ៣ ស្មើ​១ និង​ចាញ់២ រក​បាន ១០​ពិន្ទុ និង​ឈរ​លេខ​រៀង​ទី​៣។ ស​ម្រាប់​ជំនួប​បង្ហើប​កិច្ច​នេះ ខេត្ត​បាត់ដំបងបាន​ព្យាយាម​យកឈ្នះ​យ៉ាង​ចាស់ដៃ​ លើ​ខេត្ត​ពោ​ធិ៍សាត់ដោយ​វគ្គ​ទី​១ ពួកគេ​រក​បាន ៦​គ្រាប់ មុន​បន្ថែម ៥​គ្រាប់​ទៀតនៅ​វគ្គ​ទី​២ ក្នុង​នោះ​មាន​កីឡាករ ២​រូបរក​បាន ៣​គ្រាប់​ម្នាក់ឯង ​(Hat-Trick) រួមមាន​កីឡាករ វុ​ធ ដេវីត និង​កីឡាករ ចេក កក្កដា ខណៈ ៥​គ្រាប់​ទៀតបញ្ចប់​ទី​ដោយ​កីឡាករ ៥​នាក់​ផ្សេងគ្នា។​ ​សរុប​លទ្ធផល​ជួប​គ្នា ២​ជើង បាត់ដំបង​បាន​យកឈ្នះ​ខេត្ត​ពោធិ៍សាត់ រហូតដល់ ១៩-១ តែ​ទោះបី​ឈ្នះ​ពោធិ៍សាត់​ច្រើន​យ៉ាងណា ក៏​ពិន្ទុ​ដែល​ទទួល​បាន​ជ័យជម្នះ​លើ​ខេត្ត​ពោធិ៍សាត់​នេះ មិន​ត្រូវ​បាន​យក​បូក​ក្នុង​ការ​ប្រជែង​កៅអី​លេខ​៣ ល្អ​ជាងគេ សម្រាប់​ក្រុម​ដែល​ស្ថិត​ក្នុង​ពូ​ល​មាន​បេក្ខភាព​ប្រកួតប្រជែង ៤​ក្រុម​ឡើយ ដោយ​គេ​គិតតែ​ពិន្ទុ និង​ប្រវត្តិ​ជួប​គ្នារវាង​ក្រុម​ឈរ​លេខ​១ លេខ​២ និង​លេខ​៣ ក្នុង​ពូ​ល​ប៉ុណ្ណោះ។

​ផ្អែកលើ​រូប​មន្ដ​នេះ ក្រុម ស​.​ស​.​យ​.​ក ខេត្ត​បាត់ដំបងត្រូវ​បាន​កាត់ ៦​ពិន្ទុ ហើយ​សល់​ត្រឹម ៤​ពិន្ទុ​ប៉ុណ្ណោះដែល​រក​បាន​ពី​ជ័យជម្នះ​ជើង​ទី​១ និង​ស្មើ​ជើង​ទី​២ ក្នុង​ការ​ប្រកួត ២​ជើង​ជាមួយ​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិន ខណៈ ២​ប្រកួត​ទៀតគឺ​ចាញ់​ខេត្ត​បន្ទាយមានជ័យ​ទាំង ២​ជើង។ ដូច្នេះ​បាត់ដំបងនៅសល់ ៤​ពិន្ទុ​សម្រាប់​ធ្វើ​ដើមទុន​ ក្នុង​ការ​ប្រជែង​កៅអី​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ល្អ​ជាងគេជាមួយ​ពូ​ល​ផ្សេងៗ ខណៈ ៥​ពូល​ផ្សេងទៀតមិនទាន់​បញ្ចប់​ការប្រកួត​នោះ​ទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm