អ្នករាយការណ៍ពិសេសរបស់ UN កោតសសើរការគ្រប់គ្រងមណ្ឌលជនវិបល្លាសស្មារតីនៅកម្ពុជា

2022/08/25 07:32:01 pm        606

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស​នៅ​កម្ពុជា គឺលោក វិទិត មុនតាប៊ន បានកោតសសើរចំពោះការគ្រប់គ្រង នៅទីតាំងមណ្ឌលថែទាំ និង​ស្តារនីតិសម្បទា ជនវិបល្លាសស្មារតី របស់កម្ពុជាថា មានភាពល្អប្រសើរ។

ការកោតសសើរនេះ ​ធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រោយពេល​ដែលលោកបានចុះទៅពិនិត្យនៅទីតាំងមណ្ឌលដោយផ្ទាល់។

លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក​សិទ្ធិ​មនុស្ស​នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២។

ក្នុងជំនួបនោះ លោក វិទិត មុនតាប៊ន បានកោតសសើរចំពោះក្រសួង​សង្គមកិច្ច ក្នុងការគ្រប់គ្រង​ដំណើរការមណ្ឌលថែទាំ​ និងស្តារនីតិសម្បទា ​ជនវិបល្លាសស្មារតី ​នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​បានយ៉ាងល្អប្រសើរ។ ការកោតសសើរនេះ គឺលោកនិងក្រុមការងារបាន​ទៅពិនិត្យ​នៅទីតាំងមណ្ឌលនោះដោយផ្ទាល់។

លោកលើកឡើងជូនថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចថា លោកពិតជាពេញចិត្តនៅពេលបានទស្សនកិច្ច​នៅទីនោះ។ លោកសង្កេតឃើញថា គ្រប់យ៉ាងនៅទីតាំងមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី ​មានស្ថានភាពល្អប្រសើរ ​ដោយមានការធ្វើការរួមគ្នាដោយក្រសួងចំនួន ៣។

លោក ចាប់អារម្មណ៍ជាខ្លាំងចំពោះសកម្មភាពនៅទីតាំងមណ្ឌល ដែលរៀបចំឡើងប្រកបដោយភាព​មនុស្សធម៌ និងមានសកម្មភាពជាច្រើនដែលអាចជួយឱ្យសុខភាពរបស់ពួកគាត់​ទាំងនោះឆាប់​មានភាពប្រសើរឡើង។

លោកថា មណ្ឌលថែទាំ និងស្តារនីតិសម្បទា​ ជនវិបល្លាសស្មារតី បានធ្វើរឿងដ៏ត្រឹមត្រូវ ដោយ​អនុញ្ញាត​ឱ្យក្រុមគ្រួសារអាច​មានសិទ្ធិចូលសួរសុខទុក្ខ។ ​លើសពីនេះ ​គឺការដាក់ចេញ​នូវ​សកម្មភាពជាច្រើនដូចជា ការអប់រំ ការកំសាន្ត ការគូសរូប​ និងសកម្មភាពបៃតង ដែលរាប់បញ្ចូល​ទាំងការថែសួន ដាំរុក្ខជាតិជាដើម។

ទន្ទឹមនឹងការកោតសសើរនេះ លោកក៏បានរិះគន់ខ្លះដែរ ចំពោះ ការគ្រប់គ្រងនៅទីតាំង​មជ្ឈមណ្ឌល​សង្គមកិច្ចព្រៃស្ពឺ។ លោក បានស្នើឲ្យមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ អនុវត្តយកគំរូតាម​ការ​គ្រប់គ្រងមណ្ឌលថែទាំ ​និងស្តារនីតិសម្បទា​ ជនវិបល្លាសស្មារតី៕

អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm