តួកគី នឹងបើកការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការលើគ្រប់វិស័យ

2022/08/25 07:35:05 pm        473

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ អ៊ុល គី ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំប្រទេសកម្ពុជាចូលជួបសំដែងការគួរសម។

ក្នុងជំនួបនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៥សីហា លោកជំទាវបានគោរព​ពាំនាំនូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខអំពីឯកឧត្តមប្រធានាធិបតី តួកគី ជូនចំពោះសម្ដេចតេជោ ហើយប្ដេជ្ញាថា បេសកកម្ម​របស់​លោកជំទាវនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង។ លោកជំទាវបានបញ្ជាក់ថាការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ទាំងទ្វេភាគី ទាំងក្នុង​ក្រប​ខ័ណ្ឌ​តំបន់​ និង​ក្នុង​ក្រប​ខ័ណ្ឌ​ពិភព​លោក។ លោកជំទាវបានបន្តថាប្រទេសទាំងពីរកម្ពុជា តួកគី នៅមាន​សក្កានុពល​ច្រើន​សម្រាប់​ធ្វើកិច្ច​សហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខារួចហើយ។ លោកជំទាវនឹង ធ្វើការ ទាញយកសក្កានុពល​ទាំង​នោះ​ជា​មួយ​នឹង​ការ​ជំរុ​ញ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះហត្ថលេខារួចហើយ ជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នេះបើតាមការឱ្យដឹង ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ អ៊ុល គីដែល​ត្រូវ​បានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ តួកគី ប្រចាំ​នៅ​កម្ពុជា​ហើយសម្ដេចក៏បានថ្លែង អំណរគុណជូនចំពោះលោកជំទាវផងដែរ ដែល​បាន​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​អំពី​ឯកឧត្តម​ប្រធានាធិបតី​ជូន​ចំពោះ​សម្ដេច​ហើយសម្ដេច​តេជោ​បាន​យល់​ស្រប​ជា​មួយ​លោក​ជំទាវ​ អ៊ុលគី ដែលថាប្រទេសទាំងពីរកម្ពុជា តួកគី នៅមាន​សក្កានុពល​ជា​ច្រើន​សម្រាប់​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ។​ សម្ដេច​បាន​ស្វាគមន៍​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​តួកគី​ហើយ​សង្ឃឹមថា​ ការិយាល័យពាណិជ្ជកម្មនឹងធ្វើការសិក្សាស្វែងយល់រកកិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​វិស័យ​ដទៃ​ទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm