កម្មករកាត់ដេរ ចង់បានការដំឡើងប្រាក់ខែជាង២០០ដុល្លារ ដើម្បីទប់នឹងអតិផរណា និងចំណាយផ្សេងៗ

2022/08/25 07:43:28 pm        835

ភ្នំពេញ៖ កម្មករ កម្មការិនីវិស័យកាត់ដេរ បានសាទរទៅនឹងតួលេខប្រាក់ឈ្នួលដែលស្នើដំឡើង​ដោយភាគីសហជីប ២១ដុល្លារបន្ថែម សម្រាប់ប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៣ ដោយបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងឆ្លើយតបនិងការកើនឡើងនៃអតិផរណាតម្លៃមុខទំនិញ ចំណាយផ្សេងៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករកម្មការិនីរោងចក្រ។

កម្មករ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) ​លីមីធីត ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បានលើកឡើងថា ការទាម​ទារចង់បានប្រាក់ឈ្នួលកើនដល់ជាង​ ២០០ដុល្លារ ក្នុង១ខែ ដើម្បីទប់ទល់នឹងការ​ចំណាយប្រចាំថ្ងៃ និងទំនិញគ្រប់ប្រភេទឡើងថ្លៃដូចគ្នា ​ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។

ពួកគាត់ បានលើកឡើងស្រដៀងគ្នាទៀតថា ប្រាក់ឈ្នួលអប្បបរមា យ៉ាងហោច​ណាស់ក៏គួរកើន​លើស​ជាង ២០០ដុល្លារដែរ ដើម្បីឲ្យងាយស្រួល​ផ្គត់ផ្គង់​ក្នុងការចំណាយនានា និងគ្រាន់​សល់​ប្រាក់កាក់ខ្លះ​ ដើម្បីដោះបំណុល និងផ្ញើរទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២​ នៅរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២២ គីសហជីពស្នើដំឡើងចំនួន ២១ដុល្លារ ។ ​លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករកម្ពុជា បានលើកឡើងថា ​ឆ្លងកាត់ការពិភាក្សា និងប្រជុំផ្ទៃរបស់ក្រុមសហជីព បាន​សម្រេចឯកភាពគ្នាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតចំនួន ​២១៥ដុល្លារ ដោយយោងទៅកត្តាអតិផរណា កត្តាផលិតភាព និង​កត្តា​ប្រាក់ចំណេញថ្នាក់វិស័យក៏កើន​ឡើង​ដូចគ្នា ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន ​៦ ​ដង​ទៀត ដើម្បី​ពិភាក្សា​ទៅលើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ ​ដោយបាន​កំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ​ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ ​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។​

ក្នុងឆ្នាំ២០២២នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ​១៩៤ ដុល្លារអាម៉េរិក។ បូកទាំងប្រាក់ឈ្នួលអប្បបរមា ​ប្រាក់ថែមម៉ោងការងារ និងប្រាក់​ឧបត្ថម្ភផ្សេងៗ​ទៀត ​កម្មករនិយោជិតម្នាក់ ​អាចទទួលប្រាក់ខែចន្លោះ ​២៥០ ទៅ ៣០០ដុល្លារ ​នៅក្នុងមួយខែ៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm