ក្រុមហ៊ុនវិនិយោគជប៉ុន Minebea គ្រោងវិនិយោគលើថាមពលកកើតឡើងវិញអនុភាព៥០មេហ្គាវ៉ាត

2022/08/25 08:17:22 pm        711

ភ្នំពេញ៖ ក្រុមហ៊ុន Minebea របស់ប្រទេសជប៉ុន គ្រោងវិនិយោគថាមពលកកើតឡើងវិញ ក្នុង​គម្រោងផែនការ ៥០ មេហ្គាវ៉ាត់ មានទុនវិនិយោគចំនួន ៤៥ លានដុល្លារអាមេរិក សម្រាប់គាំទ្រ​ដល់ការវិនិយោគ ​និងគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗរបស់ខ្លួននៅកម្ពុជា និងការផ្តល់ជូន​ទៅ​អគ្គិសនីកម្ពុជាសម្រាប់ធ្វើការចែកចាយ។

លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី (Yoshihiro Sakanushi) នាយកគ្រប់គ្រងក្រុមហ៊ុន Minebea (Cambodia) Co., LTD. លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​ថាក្រុមហ៊ុន Minebea ងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុន​ដែលជាដៃគូរដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនToyota ជាដើម ដែល​ជា​ក្រុម​ហ៊ុន​គិតគូរ​ដល់ការ​អភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាព។

លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី បញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាពក្នុងការបង្កើតនូវថាមពលកកើត​ឡើង​វិញ ​ដោយថា​ មពលពន្លឺព្រះអាទិត្យ ដែលតម្រូវឱ្យមានទីតាំងមួយសម្រាប់ការដាក់ ​Sola Panel នេះ និងការបង្កើត Sola Farm មួយ ​ក្នុងគម្រោងបង្កើតថាមពលកម្រិត ៥០មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុន​វិនិយោគ​ប្រមាណ ​៤៥ លានដុល្លារអាមេរិក។

គម្រោងនេះ គឺសម្រាប់គាំទ្រដល់ការវិនិយោគលើវិស័យផ្សេងៗ និងគាំទ្រទៅដល់ដៃគូរវិនិយោគ​របស់ខ្លួន ​និងដើម្បីចូលរួមចំណែកនៃការប្រើប្រាស់​ថាមពលស្អាតនៅកម្ពុជា ស្របតាម​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌសហប្រជាជាតិ ​ស្តីពីកា​រប្រែប្រួល​អាកាសធាតុ ​ហើយក្នុងនោះចំពោះថាមពល​ដែល​នៅសេសសល់ ក្រុមហ៊ុននឹងការផ្តល់ជូនទៅអគ្គិសនីកម្ពុជាសម្រាប់ការចែកចាយ។

ជាការឆ្លើយតប ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល​ បានថ្លែងនូវការកោតសរសើរ និងការអភិវឌ្ឍ​រីកចម្រើនរបស់ក្រុមហ៊ុន Minebea ​ដែលសម្តេចតេជោ ​នាយករដ្ឋមន្រ្តី បានចាត់ទុក ក្រុមហ៊ុន Minebea ​ជាកូនដែលសម្តេចតេជោ បានបង្កើតឡើង។

ទាក់ទងគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ​ដោយប្រើពន្លឺព្រះអាទិត្យ ឯកឧត្តម ប្រកាស​នូវការ​គាំទ្រជានិច្ច ឲ្យតែក្រុមហ៊ុន Minebea ​អនុវត្តតាមគោលការណ៍ច្បាប់បានត្រឹមត្រូវ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm