ប៉ូលិស​មាន​វិបត្តិ​តំបន់​ប្រយុទ្ធ ខណៈ Booysen Shane កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​

2021/04/27 09:59:58 am        156

បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស្នូល​របស់​ក្លិប​នគរបាល​ជាតិ ​(​ប៉ូលិស​) Booysen Shane បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មួយក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​បញ្ហា​ស្ទះ​សរសៃឈាម​ខួរក្បាលកាលពី​ថ្ងៃ ទី​០១-​មេសា​កន្លងទៅ។ តាមរយៈ​ជំងឺដែល​ត្រូវ​សម្រាក​ព្យាបាល​យូរ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​១២ បណ្ដោះអាសន្ន​ក្នុង​លី​គនេះជួប​វិបត្តិ​នៅ​តំបន់​ប្រយុទ្ធ​ផង​ដែរ​។​

​លោក អ៊ុង កន​យ៉ា​និ​ត គ្រូ​បង្វឹក​ក្រុម​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា មកទល់​នេះ​ស្ថានភាព​ជំងឺ​របស់​កីឡាករ Booysen Shane គឺ​បាន​ប្រសើរ​ខ្លះ​ហើយ តែ​គេ​ត្រូវ​បន្ដ​ស​ម្រាក​ព្យាបាល​យូរ​បន្ថែម​ទៀត ទើប​អាច​វិល​ចូល​ទីលាន​ជួយ​ក្រុម​វិញ​បាន។ ហេតុនេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​មានការ​លំបាក​ក្នុង​តំបន់​ប្រយុទ្ធ ដ្បិត​ខ្សែប្រយុទ្ធ​ខ្មែរ ២​រូប​ទៀតក៏​មាន​របួស​ជង្គង់មិនទាន់​ជាសះស្បើយ​​ដែរគឺ នួន បូរី និង ស៊ុន វណ្ណ​ដេ​ត។​ គួរ​ដឹង​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង​រូប​នេះ ​មាន​អាការៈ​មិន​ស្រួលខ្លួនតាំងពី​យប់​ថ្ងៃ​ទី​០១-​មេសា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗក្នុង​ស្ថានភាព​សន្លប់​ធំ។ បន្ទាប់ពី​មានការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ ទើប​ឲ្យ​ស្ថាន​ភាព​ជំងឺ​របស់​គេ​បាន​ប្រសើរ​ឡើងវិញ។

ទន្ទឹម​ជាមួយគ្នា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ប្រធាន​ក្លឹប​បាល់ទាត់​នគរបាល​ជាតិ, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹ​ង ឃាង​លី អនុប្រធាន​ក្លឹប, លោក​អគ្គលេខាធិការ​ក្លឹប ស្រី ចាន់ថា និង​ក្រុមការងារ លោកគ្រូ កីឡាករ​ខ្មែរ កីឡាករ​បរទេស នៃ​ក្លឹប​បាល់ទាត់​នគរបាល​ជាតិ​ទាំងអស់ បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន 2365$ ដើម្បី​ចូលរួម​ថ្លៃ​ព្យាបាល​ជំងឺ​កីឡាករ Booysen Shane។ ហើយ​ក៏​មាន​ក្លិប​មួយ​ចំនួនក៏បាន​ជូនពរ Booysen ឆាប់​ជាសះស្បើយ​ផង​ដែរ ដូចជា​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន និង​ក្លិប​គិរី​ង់​សុខ​សែន​ជ័យ​ជាដើម៕


អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        98
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm