ស្នងការ​នគរ​បាល​ជ​ប៉ុន​លាលែង​ពី​តំណែង​ជុំវិញ​ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe

2022/08/25 10:09:59 pm        687

​​ជប៉ុន៖ ស្នងការ​នគរបាល​ជាតិ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹង​លាលែង​ពី​តំណែង​ដើម្បី​ទទួលខុសត្រូវ ​ចំពោះ​ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ពេល​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​បោះឆ្នោត​សភា​កាលពី​ខែ​មុន​។

​សេចក្ដីប្រកាស​របស់​ប្រធាន​ទីភ្នាក់ងារ​នគរបាល​ជាតិ​លោក Itaru Nakamura មាន​ឡើង ខណៈ​ទីភ្នាក់ងារ​របស់​លោក​បញ្ចេញ​របាយការណ៍​មួយ ពី​របៀប​ដែល​ខ្លួន​បរាជ័យ​ក្នុង​ការ​ការពារ​ជីវិត​របស់​លោក Abe កាលពី​ថ្ងៃ​ទី​៨ ​ខែ​មិថុនា នៅ​ពេល​ត្រូវ​បាន​ធ្វើឃាត​ក្នុង​ទីក្រុង​ណា​រ៉ា​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ ​របាយការណ៍​របស់​នគរបាល​បាន​រក​ឃើញ​ចន្លោះប្រហោង​មួយ​ចំនួន ក្នុង​ការ​ការពារ​របស់​នគរបាល​លើ​សុវត្ថិភាព​លោក Abe ដែល​អាច​ឲ្យ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​ពីក្រោយ​ខ្នង​។

លោក Nakamura បាន​និយាយ​ថា លោក​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោក​ Abe ហើយ​ថា លោក​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ទៅកាន់​គណៈកម្មការ​សុវត្ថិភាព​សាធារណៈ​ជាតិ​កាលពី​ព្រឹក​មិញ​នេះ​។ យ៉ាងណា​លោក​មិនបាន​និយាយ​ទេ​ថា តើ​ការលាលែង​ពី​តំណែង​ជា​ផ្លូវការ​របស់​លោក​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា។ សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា ការលាលែង​របស់​លោក​ត្រូវ​គេ​រំពឹង​ថា​ នឹង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm