ពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរចូលរួមចាប់ឆ្នោតទទួលយកដីសម្រាប់សង់លំនៅថ្មី

2022/08/25 11:47:34 pm        581

សៀមរាប៖ ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ នៅភូមិទក្សិណ និងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប បានចូលរួមចាប់ឆ្នោតទទួលយកដី ដើម្បីដូរលំនៅឋានថ្មី​ចេញ​ពីតំបន់រណីយដ្ឋានអង្គរ ដែលពិធីចាប់ឆ្នោត បានធ្វើឡើងនៅសាលាខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ។

ប្រជាពលរដ្ឋបានលើកឡើងថា ការសាងសង់លំនៅឋានរបស់ពួកគេ នាពេលកន្លងមក នៅតំបន់ ឧទ្យានអង្គរនេះ ពុំមានច្បាប់អនុញ្ញាតទេ បើទោះជាសង់យូរហើយក្ដី ប៉ុន្ដែដើម្បីចូលរួមលើកតម្លៃ នៃរមណីយដ្ឋានអង្គរ ពួកគេព្រមស្ម័គ្រចិត្ដប្ដូរទីលំនៅថ្មី ទៅរស់នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្ដសៀមរាប។

ពួកគេ បានបញ្ជាក់ថា ទំហំដី ដែលរដ្ឋផ្ដល់ឱ្យ ២០គុណនឹង៣០ម៉ែត្រនោះ ​សមល្មមនឹងទទួលយក បាន ប៉ុន្ដែពួកគេស្នើឱ្យមានការអភិវឌ្ឍសាលារៀន ​មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ប្រកបដោយគុណភាព។

លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិសនៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ បាន ឱ្យដឹងថា ជំហានដំបូងនេះ​ ពលរដ្ឋដែលយល់ព្រម ​អាចនឹងចាប់ផ្ដើមរុះរើលំនៅឋានពួកគេនៅ​ចុងឆ្នាំនេះ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះ ​បានរុះរើហើយដែរ។ អាជ្ញាធរនឹងឱ្យពួកគេទៅពិនិត្យក្បាលដី ក្រោយពីការចាប់ឆ្នោតរួចបួនប្រាំថ្ងៃ ខណៈក្រុមការងារ ​កំពុងឈូសឆាយរៀបចំប្ដង់ដីស្របច្បាប់។

លោកបានបញ្ជាក់ថា ទីតំាងដីថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រី​ និងមានការអភិវឌ្ឍគ្រប់វិស័យ រួម មានសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ ៕

អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm