ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួបពិភក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា

2022/08/25 11:56:52 pm        657

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងវៀតណាមថាជាចំណុចកំពូល ដែលត្រូវដើរឆ្ពោះទៅមុខសម្រាប់​ការ​អភិវឌ្ឍប្រទេសជាតិ។ ចំពោះកម្ពុជា ការរក្សាស្ថិរភាពនយោបាយ ការលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ គឺជាគោលដៅចម្បងក្នុងគោលនយោបាយជាតិដែលត្រូវរួមគ្នាអនុវត្ត។

ឯកឧត្ដមបានលើកឡើងពីយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសគឺការចាក់ស្រោចវ៉ាក់សាំង​លើ​ប្រជាជនទូទាំងប្រទេសការព្យាបាល និងការអនុវត្តវិធានការសុខាភិបាលនានា រហូតអាចមាន​លទ្ធភាព​បើកដំណើរការឡើងវិញលើគ្រប់វិស័យ។

ឯកឧត្ដម បានលើកឡើងអំពីលទ្ធផលការងារដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លី នៅទូទាំង ប្រទេស។ បានលើកឡើងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា កន្លងមកនេះដែលគណបក្សប្រជាជនកម្ពុជា​ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។

ឯកឧត្ដម ជា សុផារ៉ា បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ចំណងមិត្តភាព​ សាមគ្គីភាព​ កិច្ចសហប្រតិបត្តិការ​រវាងក្រសួងរៀបចំដែនដី ​ក៏ដូចជារវាងកម្ពុជា ​ជាមួយវៀតណាម នឹងកាន់តែស្អិតរមួត ​និងចាក់គ្រឹះ យ៉ាងរឹងមាំថែមទៀត ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញការសាទរចំពោះ​សមិទ្ធផល​ទាំងឡាយ ​ដែលប្រជាជន និង រាជ​រដ្ឋាភិបាលកម្ពុជា​សម្រេចបាន ​ដែលសមិទ្ធផល​ទាំងនេះ ​ក៏មានការរួមចំណែកប្រកបដោយការខិតខំ ប្រឹងប្រែងពីក្រសួងរៀបចំដែនដី​ ក្នុងការងារចុះបញ្ជីដីធ្លី ដើម្បីផ្តល់​សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូន​ប្រជាពលរដ្ឋ។

ឯកអគ្គរដ្ឋទូត សង្ឃឹមថា ក្រសួងនានា នៃប្រទេសវៀតណាម ​និងក្រសួងជាដៃគូនៅក្នុងប្រទេស កម្ពុជា ​នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតបន្ថែមទៀត ​ដើម្បីរួមគ្នាក្នុងកិច្ចការអភិវឌ្ឍ​ប្រទេសជាតិ។ ការអភិវឌ្ឍរបស់ប្រទេសវៀតណាម​នា​ពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់​ចេញ​ពីការ​ជួយឧបត្ថម្ភគាំទ្រ​របស់ប្រជាជន​ និងរាជរដ្ឋាភិបាលកម្ពុជាបានឡើយ។

ឯកអគ្គរដ្ឋទូត ប្ដេជ្ញា ​នឹងធ្វើជាស្ពានចម្លងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ​រវាងក្រសួងរៀបចំ​ដែនដី​កម្ពុជា ​ជាមួយនឹងក្រសួងរបស់វៀតណាម ​ហើយសង្ឃឹមថា ​ភាគីកម្ពុជា​ នឹងបន្តជំរុញការងារនេះ ដើម្បី ​ទទួលបានជោគជ័យ​លើភារកិច្ចការងារ៕ អត្ថបទ៖ យន់ វ៉ាន់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm