ក្រសួងការងារ ដោះស្រាយ​ បញ្ហាប្រាក់ឈ្នួលកម្មកររោងចក្រ ឃែនធើរេន បាន៩០%

2022/08/26 01:11:41 am        513

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​កម្មករ​និយោជិត រោងចក្រ ឃែនធើរេន អឺភែរឹល បានចំនួនប្រមាណ ៩០% នៃ​កម្មករនិយោជិតសរុប ៤២០នាក់។

​ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់កិច្​ចប្រជុំ​ប្រាក់​ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២២កន្លងទៅថា តាមរយៈថវិកា​បុរេ​ប្រទា​ន​ជាមុនរបស់រដ្ឋាភិបាល ក្រសួងការងារបានដោះស្រាយជូនកម្មករនិយោជិតចំនួនប្រមាណ៩០% ។

ឯកឧត្តមបានឲ្យដឹងទៀតថា ទន្ទឹមនឹងដំណោះស្រាយនេះដែរ ចំពោះកម្មករនិយោជិតដែលមិនទាន់មានការងារធ្វើ ក្រសួង​បានណែ​នាំការងារមួយចំនួនជូនពួកគាត់ ដើម្បីដោះស្រាយជីវភាពក្នុងការរស់នៅ។

​ពាក់ព័ន្ធសំណងខាងលើនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បាននិយាយថា នេះជា​ផ្នែក​មួយ ជួយសម្រួលទៅដល់ការលំបាករបស់កម្មករ ខណៈដែលពួកគេមិនដឹងថា ទៅទាមទារពីថៅកែ ឬអ្នកគ្រប់គ្រង​នៅ​ទីណា បើគេរត់បាត់ ដូច្នេះគឺរដ្ឋបានរួមចំណែកក្នុងការផ្តល់ប្រាក់នេះ គឺជារឿងមួយដែលល្អបំផុតដែលលោកសាទរ និង​គាំទ្រ។

កាលពីសប្តាហ៍កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់ចែង​ប្រើ​ប្រាស់​ថវិកាបុរេប្រទានដើម្បីទូទាត់សំណងជូនកម្មករ កម្មការនី រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា ស្ថិត​នៅ​សង្កា​ត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជាមុន បន្ទាប់ពីកម្មកររោងចក្រខាងលើ បានដាក់ញត្តិ​ទៅ​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា សុំអន្តរាគមន៍ ករណីថៅកែបិទរោងចក្រដោយ​មិនបាន​បើក​ប្រាក់​ឈ្នួល និង​ទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់តាមផ្លូវច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm