លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​Prayut ដែល​ត្រូវ​បាន​ផ្អាក​តំណែង​និយាយ​ថា លោក​នឹង​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​

2022/08/26 05:53:45 pm        636

​ថៃ៖ មេដឹកនាំ​ថៃ​លោក Prayut Chan-o-cha ដែល​ត្រូវ​បាន​ផ្អាក​ពី​តំណែង​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​នឹង​បន្ត​តួនាទី​របស់​លោក​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដោយ​ផ្ទាល់​លើក​ដំបូង​ជា​សាធារណៈ​ ចាប់​តាំង​ពី​តុលាការ​បាន​បញ្ជា​ឲ្យ​លោក​ផ្អាក​តួនាទី​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​តុលាការ​បាន​ត្រួតពិនិត្យ​អាណត្តិ​របស់​លោក​ឡើងវិញ​។

​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ ​របស់​អាស៊ី​-​អាគ្នេយ៍​មួយ​នេះ។ ​លោក Prayuth បាន​និយាយ​នៅ​លើ​គណនី Twitter ​ផ្លូវការ​របស់​លោក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្ញុំ​នឹង​បន្ត​បំពេញ​តួនាទី និង​ទំនួល​ខុសត្រូវ​របស់ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្រាប់​ប្រជាជន និង​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ។

ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការកំណត់​អាណត្តិ​របស់​លោក Prayuth គឺជា​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​ក្នុង​ពេល​ជិត ​២​ទសវត្សរ៍នៃ​ភាព​ចលាចល​ខាង​នយោបាយ​ផ្ទួនៗ​គ្នា រួម​ទាំង​រដ្ឋប្រហារ​ចំនួន​២​លើក និង​ការ​តវ៉ា​ដោយ​ហិង្សា​បង្កឡើង​ដោយ​ក្រុម​ប្រឆាំង ចំពោះ​ការ​លូកដៃ​របស់​យោធា​នៅ​ក្នុង​នយោបាយ និង​ទាមទារ​ឲ្យ​មាន​តំណាង​កាន់តែ​ទូលំទូលាយ ខណៈ​ការយល់​ដឹង​ខាង​នយោបាយ​កាន់​តែមាន​ភាព​ជឿនលឿន​។ អ្នកនាំពាក្យ​រដ្ឋាភិបាលលោក Anucha Burapachaisri បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គណៈរដ្ឋមន្ត្រី​នៅតែ​បន្ត​មុខងារ​របស់ខ្លួន​ជាធម្មតា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1026
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm