ឯកឧត្តម ហ៊ុន ម៉ា​នី ចូលរួម​ប្រកួត​មិត្តភាព និង​ពិនិត្យ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ មុន​សម្ពោធ​នា​ដើមខែ​ក្រោយ​

2022/08/26 06:13:19 pm        697

​បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ រួមជាមួយ​ឯកឧត្តម វី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺកាលពីថ្ងៃទី​២៥ ខែសីហា​ បាន​អញ្ជើញ​ចូលរួម​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ចម្រុះ​ជាមួយ​ក្រុម​កីឡាករ នៃ​ក្លិប​ណាហ្គា​វើ​ល​ដ៏នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​ជាការ​តេស្ដ​សាកល្បង ក៏ដូចជា​ពិនិត្យ​វឌ្ឍនភាព​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនា​ថ្ងៃទី​០៦ ខែកញ្ញា​ខាងមុខ។​

​លោក អ៊ុង រដ្ឋា អ្នកសម្របសម្រួល​គម្រោង​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបាន​បញ្ជាក់ថា ការប្រកួត​មិត្តភាព​នេះគ្រាន់តែ​បង្កលក្ខណៈ​សប្បាយរីករាយរវាង​ដៃគូ​សំខាន់ៗ ៣ ដែល​ជំរុញ​ឲ្យ​គម្រោង​កីឡដ្ឋាន​នេះ​លេចចេញ​ជា​រូប​រាង ទី​១-​អ្នក​ឧបត្ថម្ភ​ធំគឺ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ទី​២-​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​ទី​៣-​ក្រុមការងារ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលមាន​ឯកឧត្តម​អ្នក​ផ្ដួច​ផ្ដើមគំនិត​សាងសង់​គម្រោង​នេះ​ផ្ទាល់​តែម្ដង។​ ​អ្នកសម្របសម្រួល​គម្រោង​សាងសង់​ដដែល​បន្ដថា មកទល់ពេលនេះកីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានសម្រេច​ការសាងសង់​ជាង ៩៥% ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការនា​ថ្ងៃទី​០៦ ខែកញ្ញាក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម និង​សំណង់។ ក្រោម​ចក្ខុវិស័យ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​វត្តមាន​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម វី សំណាង បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​លេចចេញ​ជា​រូបរាង​ផ្លូវការ​របស់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលជា​សមិទ្ធផល​ថ្មី​មួយទៀតបាន​កើតឡើង​ក្រោម​ម្លប់​សន្ដិភាព។ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​អបអរសាទរ​ជាមួយ​សមិទ្ធផល​ថ្មី​នេះ នឹង​រួមគ្នា​ប្រើប្រាស់ និង​ថែរក្សា​ឲ្យ​បានយូរ​អង្វែង ពិសេស​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ខេត្តកំពង់ស្ពឺ​តែម្ដង។​ ​គួរ​ដឹងថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានរៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការកាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​ចំណាយ​ថវិកា​ជាង ៣​លាន​ដុល្លារ។ កីឡដ្ឋាន​នេះប្រើប្រាស់​ស្មៅ​សិប្បនិម្មិត អម​ជាមួយ​ការសាងសង់​អគា​រដ្ឋបាល និង​កន្លែង​អង្គុយ​ទស្សនា ៣,០០០​នាក់ រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ។ កីឡដ្ឋាន​នេះមាន​បង្គោល​ភ្លើង​សម្រាប់​បម្រើការ​ប្រកួត​ពេលយប់ ហើយ​បើ​គ្មាន​ការប្រែប្រួល​ទេនោះ ក្រោយ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កីឡដ្ឋាន​ដែល​នឹង​ក្លាយជា​មូលដ្ឋាន​របស់​ក្លិប​ណាហ្គា​វើ​ល​ដ៏​នេះ នឹង​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការ​ដំបូងជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ដើមខែ​តុលា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm