នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្នើភាគីថៃធ្វើកាតជូនពលរដ្ឋខ្មែរ ចូលផ្សាររ៉ុងក្លឿចេញព្រឹកចូលវិញល្ងាចដូចកាលពីមុនកូវីដ

2022/08/26 06:33:00 pm        737

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ក្នុងជំនួបពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ បាន​ស្នើសុំឱ្យខាងថៃ​ធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែលចូលទៅផ្សាររ៉ុងក្លឿ ចេញព្រឹកចូលវិញ​ល្ងាច​ដូចកាលពីមុនកូវីដ។ ការស្នើជាលើកទីបួននេះ នៅតែមិនទាន់បាន​ដោយភាគីថៃ​នៅតែថា​ចាំឆ្លងថ្នាក់លើ។

កិច្ចពិភាក្សាលើកទីបួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ រវាងលោកនាយ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្នាក់ការប៉ុស្តិ៍​នគរបាលអន្តោរប្រវេសន៍ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ទោះជាការស្នើលើការអោយពលរដ្ឋខ្មែរ​ប្រើកាត​ចេញចូលនៅមិនទាន់បាន​លទ្ធផល​ក៏​ដោយ​ក៏​ការជួបគ្នានេះ​បានធ្វើអោយការ​ពង្រឹង​នៅកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត រវាងភាគីទាំងពីរក្នុងការទប់ស្កាត់បទល្មើសនានា និង​បានជួយសម្រួលដល់ភ្ញៀវជាតិអន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ ​និងអាជីវករ ​ឲ្យបានឆាប់រហ័ស ហើយផ្តល់ភាពងាយស្រួលដល់ការចេញចូលដល់ពួកគាត់កុំឲ្យមានកកស្ទះ។

លោកបញ្ជាក់បន្ថែមចំពោះសំណើរនេះ ខាងភាគីថៃ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត សម្រេចយ៉ាងណានោះខាងថៃ និងជម្រាបជូនដំណឹងនៅពេលក្រោយ៕ អត្ថបទ៖ សាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm