លោកជំទាវ មិថុនា ភូ​ថង ជំរុញឱ្យមាន​ការពង្រឹង​លេង​កីឡាបាល់ទះ​នៅ​មូលដ្ឋាន​កាន់តែច្រើន​

2022/08/26 06:43:48 pm        73

​បាល់ទះ៖ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា​ម្សិលមិញ​បាន​ជំរុញ​ដល់​ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្ត បង្កើន​ការ​ពង្រឹង​សមត្ថភាព​គៀង​គរ​លើកស្ទួយ​វិស័យ​លេង​កីឡាបាល់ទះ​ នៅ​ថ្នាក់​មូលដ្ឋាន​កាន់​តែ​ច្រើនដើម្បី​សុខភាព និង​ប្រកួតប្រជែង​កម្រិត​ជាតិ​។​

​ការ​លើក​ទឹកចិត្ត​រប​ស់​លោក​ជំទាវ​អភិបាលខេត្ត​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ក្លិប​កីឡាបាល់ទះ​ខេត្ត ដោយមាន​សមាជិក​ ៥៥​នាក់​បែង​ចែកជា ​១៥​ក្រុម​ធំៗ​។ លោកជំទាវ មិថុនា ភូ​ថង ថ្លែង​ថា ការ​បង្កើត​ក្លិប​កីឡាបាល់ទះ​ខេត្ត​កោះកុង​នៅ​ពេល​នេះ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ ឱ្យ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន ចៀសវាង​អំពើ​អបាយមុខ​ផ្សេងៗ​ជំនួយ​មកវិញ​នូវ​សាមគ្គីភាព និង​សុខភាព​រឹងមាំ​ល្អជាដើម​។​ ​លោកជំទាវ​អភិបាលខេត្តបំផុស​ដល់​ប្រធាន​ក្លិប​កីឡាបាល់ទះ ចាំបាច់​បង្កើន​ការ​ពង្រឹង​ចំណេះដឹង​សមត្ថភាព​ ដល់​អ្នក​ដែល​មាន​ចាប់អារម្មណ៍​ចូលរួម​លេង​កីឡា​កាន់​តែ​ច្រើន​ តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ឈាន​ទៅ​ប្រកួតប្រជែង​កម្រិត​ថ្នាក់​ជាតិ ឬ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ​ខាងមុខ​។ ប្រសិនបើ​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់ អ្នក​នឹង​ទទួល​បរាជ័យ​នៅ​លើ​ទីលាន​ប្រកួត​។​

​ប្រធាន​ថ្មី​ក្លិប​កីឡាបាល់ទះ​ខេត្ត​កោះកុងលោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តប្ដេជ្ញា​ចិត្ត​ថា ​នឹង​គៀងគរ​ដល់​សាធារណជន​មក​ចូលរួម​កីឡា​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​បង្កើត​កម្មវិធី​ប្រកួត​បាន​ញឹកញាប់​តាមរយៈ​បង្ហាត់បង្រៀន​ពី​គ្រូ​បង្គោល​បច្ចេកទេស​កីឡា​។​ ​តាម​គម្រោង​ទុកជាមុន ក្រោយ​ការប្រកាស​ដំណើរ​ផ្លូវការ​នូវ​ក្លិប​កីឡាបាល់ទះ​ខេត្ត​រួចរាល់​ហើយ នៅ​ខែ​ធ្នូរដ្ឋបាលខេត្ត​កោះកុង​នឹង​រៀបចំ​ឱ្យមាន​កម្មវិធី​ប្រកួត​ ជម្រើស​កីឡាករ​ល្អៗ​តាម​ក្រុម​នីមួយៗដើម្បី​ចំណាត់ថ្នាក់​ជ័យលាភី ដោយ​បន្ត​ចូលរួម​ប្រកួត​ជម្រើសជាតិ​ផងដែរ​៕

អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm