ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើមខែវិចិ្ឆកា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជា នឹងបើកដំណើរការសាងសង់រោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩។
ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ នាឱកាសចុះពិនិត្យទីតាំងសាងសង់រោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៥ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ, អមដំណើរដោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងឃ្លាំងវ៉ាក់សាំង និងលោក ធាន សេង តំណាងក្រុមហ៊ុន CPE Cambodia ៕





