សភាកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងគោលនយោបាយចិនតែមួយ

2022/08/26 08:21:36 pm        585

ភ្នំពេញ៖ អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ចំពោះមុខ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន រដ្ឋសភាកម្ពុជានូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងគោលនយោបាយចិនតែមួយ ។

នៅក្នុងកិច្ចជំនួបតាមរយៈប្រព័ន្ធសិប្បនិម្មិត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជាម យៀប បានលើកឡើងអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលការណ៍ចិន តែមួយ” និង “ គោលនយោបាយចិនតែមួយ។

រដ្ឋាភិបាល និងប្រជាជននៃប្រទេសទំាងពីរ តែងតែរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាដ៏សែនលំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ​ដែល​មហាមិត្តចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ចំនួន៤២លានដូស ដល់កម្ពុជាហើយបានក្លាយជាប្រទេសដែលផ្គត់ផ្គង់​វ៉ាក់សាំងដ៏សំខាន់បំផុត និង​មាន​សុវត្ថិភាពបំផុតនៅកម្ពុជានោះ។

នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ជាម យៀប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្សកម្មុយនីស្តចិន ​និងប្រជាជនចិន ​ដែលបានយកចិត្តទុកដាក់ថែទាំព្រះរាជសុខភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ននេះផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម វ៉ង ឈិន ក៏បានបានមានប្រសាសន៍លើកឡើងពីចំណង​មិត្តភាព​ដ៏ល្អប្រពៃ​ដែលត្រូវបានកសាងឡើង ​តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹងរហូតមក​ដល់​ថ្នាក់ដឹកនាំបច្ចុប្បន្ន ​នៃប្រទេសទាំងពីរកម្ពុជា-ចិន និងថាភាគីទាំងពីរអាចជំរុញការអនុវត្ត​ផែនការ​ខ្សែក្រវ៉ាត់ ​និងផ្លូវ ការធ្វើទំនើបកម្ម ​សេដ្ឋកិច្ចឌីជីថល ​ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់​បទ​ពិសោធន៍ក្នុងការផលិតវ៉ាក់សាំងដល់ភាគីកម្ពុជា។

ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន បានលើកឡើងដែរថា​ ប្រទេសទាំងពីរកម្ពុជា-ចិន ពិតជាសហគមន៍ដែល​មានជោគវាសនារួម។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តចំពោះកម្ពុជា ​ដែលបានប្រកាន់ជំហរមុតមាំ គាំទ្រ​ប្រទេសចិន​នៅក្នុងការរក្សាបូរណភាពដែនដីរបស់ខ្លួនផងដែរ។

ឯកឧត្តម វ៉ង ឈិន បានមានប្រសាសន៍ទៀតថា កម្ពុជាបានបើកចំហរកាន់តែទូលំទូលាយក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ការផ្លាស់ប្តូរបទពិសោធន៍ ​ដើម្បីសម្រេចបានទំនើបកម្ម ផលិតកម្ម​នៃ​ប្រទេសរបស់ខ្លួន​ ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការនាំកម្ពុជា​អោយ​ឆ្ពោះទៅជាប្រទេសចំណូលមធ្យមឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm