កម្ពុជាដាក់ដំណើរការកម្មវិធីកំណត់អត្តសញ្ញាណប្រភេទឈើប្រើក្នុងវិស័យវាយនភណ្ឌ

2022/08/26 09:29:42 pm        779

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ ឯកភាពសាកល្បងដាក់ដំណើរការកម្មវិធីកំណត់​អត្តសញ្ញាណប្រភេទឈើដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម ដូចជា​ការបោកគក់ និងការអ៊ុត​សំលៀកបំពាក់​ ក្នុង​ឧស្សាហកម្មរោងចក្រកាត់ដេរ និងវិស័យ​វាយនភណ្ឌ ដើម្បីជាប្រយោជន៍ចូលរួមការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិ។

កម្មវិធីថ្មីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឈ្មោះថា “WoodAI” ត្រូវបានប្រកាសដាក់ឱ្យដំណើរការ កាលពីរសៀលថ្ងៃទី២៥ ខែសីហា អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រ​ដល់​រោងចក្រកាត់ដេរ ក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាស​ដែល​ពួកគេ​ប្រើប្រាស់។

កម្មវិធីនេះ អាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រក​ចូល​នៃរោងចក្រ​ដើម្បីជួយរោងចក្រ ក្នុងការត្រួតពិនិត្យមើលដោយធានាថាប្រភេទឈើដែលពួក​គេ​ប្រើ​សម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍យកឈើ​ពី​ចម្ការឈើដាំដូចជាស្វាយ ​និងស្វាយចន្ទីជាដើម និងធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញ​ព្រៃឈើធម្មជាតិ នោះឡើយ។

មានប្រសាសន៍ក្នុងពិធីដាក់ដំណើរការ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មាន​ប្រសាសន៍ថា កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗ​មួយចំនួន​ដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។

ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា ក្រសួង លើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗ​ទៀតអនុវត្តតាមគំរូនេះ ​និងចូលរួមក្នុងកិច្ចការពារ ​និងថែរក្សាធនធានព្រៃឈើធម្មជាតិ​ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងធម្មជាតិ។

លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជាបានគាំទ្រ​ចំពោះ​ការសាកល្បង​អនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និង​ប្តេជ្ញា​ស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រដល់​កិច្ចការ​របស់ខ្លួនជាមួយបណ្តាក្រុមអ្នក​ផ្គត់ផ្គង់ ​ដែលអាចជួយកាត់បន្ថយហេតុ​ប៉ះពាល់​អវិជ្ជមាន​លើ​ព្រៃឈើ​ធម្មជាតិរបស់កម្ពុជា​។

សូមបញ្ជាក់ថា ក្រុមហ៊ុន H&M Group មានរោងចក្រជាសមាជិកប្រមាណ ៣០ក្រុមហ៊ុន​នៅកម្ពុជា​បានដាក់ឱ្យប្រើប្រាស់ប្រមាណ ​២ ខែមកហើយនូវបច្ចេកវិទ្យានេះ និង​អនុញ្ញាត​ប្រើប្រាស់​ឈើដាំ​ប្រមាណ ១០ ប្រភេទជាប្រភពថាមពលរបស់ខ្លួន រួមមាន៖​ ដើមអាកាស្យា ដើមស្វាយចន្ទី ដើមអំពិល ​ដើម កៅស៊ូ ដើមច្រេស ស្វាយ ត្រសេក អង្កាំជាដើម៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm