កីឡាករ​ថ្លៃ​បំផុត​របស់ Arsenal, Nicolas Pepe ចាក​ចេញទៅ Nice ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​

2022/08/26 10:07:08 pm        74

​បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​ក្រុម​កាំភ្លើង​ធំ Arsenal, Nicolas Pepe បាន​ចាកចេញ​ទៅកាន់​ទឹកដី​បារាំង​ហើយ​ចូលរួម​ជាមួយ​ក្លិប​ OGC Nice ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។

​​មិនមាន​ភ្ជាប់​លក្ខខណ្ឌ​ទិញ​ផ្តាច់​ឡើយក្នុង​កិច្ចសន្យាខ្ចី​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ ខណៈដែល​ការចាកចេញ​នេះ​គឺ​ដើម្បី​ឱកាស​លេង​បាល់ បន្ទាប់ពី​ចូល​លេង​បាន​ត្រឹម ៥លើក​ប៉ុណ្ណោះ​រដូវ​កាល​មុន​។ ​កីឡាករ​ជំរើសជាតិ​កូ​ឌី​វ័រ​រូបនេះ​បាន​ផ្លាស់​មកកាន់ Arsenal កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ​ផ្ទេរ ៧២លាន​ផោន​ពី​ក្លិប​បារាំង Lille ដែល​នេះ​ជា​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​របស់ Arsenal បង្ហាញខ្លួន​បាន​សរុប ១១២ប្រកួត​រកបាន ២៧គ្រាប់​។

​​Nicolas Pepe ដែល​នឹង​ផុត​កិច្ចសន្យា​ជាមួយ Arsenal នៅ​ឆ្នាំ២០២៤ នោះមិនដែល​ឃើញ​មុខ​ឡើយ​ក្នុង​បញ្ជី​របស់ Arsenal សំរាប់​ការប្រកួត​រដូវ​កាល​ថ្មី​នេះ​ដែល Arsenal កំពុង​នាំមុខគេ​ក្នុង​តារាង​ក្រោយ​ឈ្នះ​ទាំង ៣ប្រកួត​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Mikel Arteta, Arsenal បាន​នាំយក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus, Fabio Vieira និង​កីឡាករ​វ័យក្មេង​ប្រេ​ស៊ី​ល Marquinhos ស្រប​ពេលដែល​កំពុង​ចរចា​នាំយក​ខ្សែបម្រើ​ស្លាប Pedro Neto ពី Wolverhampton ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm