PPCBank ផ្តល់ប្រាក់កម្ចីរហូតដល់ ៩០% នៃតម្លៃសរុប សម្រាប់ការទិញផ្ទះនៅគម្រោងបុរី PR Property

2022/08/26 10:15:20 pm        1.0 K

ភ្នំពេញ៖ ធនាគារ PPCBank ផ្តល់ប្រាក់កម្ចីសម្រាប់ទិញលំនៅឋាន នៅគម្រោងបុរី PR Property រហូត​ដល់ ៩០% នៃតម្លៃផ្ទះសរុប និងផ្តល់ការកម្ចីមានរយៈពេល ២០ឆ្នាំ ជា​លក្ខខណ្ឌ​ផ្តល់​ប្រាក់​កម្ចី​ពិសេស​មិនធ្លាប់មាន និង​អតិថិជនទទួលបានការអនុម័តកម្ចីកាន់តែងាយស្រួល និង​លឿន​ជាង​មុន។

លោក ញ៉ក់ គឹមស្រួយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុង​ការ​ផ្តល់​ឥណទាន​គេហដ្ឋាន រវាងធនាគារ PPCBank និងក្រុមហ៊ុន PR Property (Cambodia) Co., Ltd. នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ នេះថា ជុំវិញលក្ខណៈផ្សេងៗ ធនាគារ PPCBank តែង​តែ​នាំយកសេវាកម្មល្អៗ និងការអភិវឌ្ឍផលិតផលធនាគារដែលមានស្រាប់ ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ ដើម្បីផ្ដល់គុណតម្លៃល្អប្រសើរ និងភាពសម្បូរបែបជូនដល់អតិថិជន, ជាក់​ស្តែង​តាម​រយៈការចាប់ដៃគូនៅពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុង​ការ​បង្កើត​ឱកាស​កាន់​តែ​ប្រសើរ​ សម្រាប់អតិថិជន ក៏ដូចជាការប្តេជ្ញាចិត្តមួយកម្រិតទៀត របស់ស្ថាប័នទាំងពីរក្នុងក្តីស្រមៃ ជា​មួយ​នឹង​លក្ខខណ្ឌពិសេស ពីឥណទានគេហដ្ឋានរបស់ធនាគារ PPCBank ក្នុង​នោះ​សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ទិញផ្ទះនៅបុរី PR Property នឹង​ទទួល​បាន​ការ​អនុម័ត​កម្ចី​កាន់​តែ​ងាយ​ស្រួល និងលឿនជាងមុន ជាមួយនឹងទំហំកម្ចីរហូតដល់ ៩០% នៃតម្លៃផ្ទះសរុប។

ទាក់ទងការផ្តល់ប្រាក់កម្ចីនេះ លោក សង្ឃឹមថា ព្រឹត្តិការណ៍នៅក្នុងថ្ងៃនេះ នឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ប្រកបដោយផ្លែផ្កា រវាងភាគីទាំងពីរ ក្នុងការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ល្អ ដែល​បង្ក​ឲ្យ​មាន​ភាពងាយស្រួលដល់អតិថិជន ក្នុងការបង់ប្រាក់ទៅតាមដំណាក់កាលនីមួយៗ រហូត​ការ​សាងសង់ត្រូវបានបញ្ចប់ ជាពិសេសទៀតនោះ គឺអាចជួយសម្រួលមួយផ្នែកធំ ដល់​លទ្ធភាព​ នៃ​ការ​ទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់ ក៏ដូចជាការទទួលបាននូវភាពកក់ក្តៅ ដោយ​សារ​ធនាគារ PPCBank អនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែមានរយៈពេលយូរ រហូតដល់ទៅ ២០​ឆ្នាំ​។

ចំណែកលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co., Ltd. ថ្លែងថា អតិថិជន​របស់បុរី PR Property ទាំងអស់ នឹងទទួល​បាន​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​សម្រាប់​ទិញ​ផ្ទះ​កាន់​តែ​ងាយ​ស្រួល តាមរយៈការប្រើប្រាស់សេវា FAST ACCOUNT ដែលអតិថិជន​គ្រាន់​តែ​តម្លើង​កម្ម​វិធី PPCBank Mobile បន្ទាប់មកទៀត យើងអាចបើកគណនីរបស់ធនាគារ PPCBank បាន​ដោយ​ខ្លួន​ឯង និងអាចធ្វើការផ្ទេរប្រាក់មកក្រុមហ៊ុន PR Property បានកាន់តែរហ័ស ដោយ​មិន​អស់​កម្រៃ​សេវាតាមរយៈកម្មវិធី KHQR ផងដែរ។

លោក ទេស ភារុន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយធនាគារ PPCBank គឺជា​កិច្ច​សហការ​មួយ​ដ៏រឹងមាំ និងយូរអង្វែង ដោយហេតុថា ធនាគារ PPCBank ជា​ធនាគារ​ដំបូង​បង្អស់​មួយ​នៅ​ប្រទេស​កម្ពុជា ដែលបានផ្ដល់លក្ខខណ្ឌវិនិយោគ ពិសេស​សម្រាប់​អ្នក​អភិវឌ្ឍន៍​ផ្នែក​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា និងផ្ដល់កម្ចីដល់គ្រប់ស្រទាប់អតិថិជនទាំងអស់។ ជាមួយគ្នានេះ តាមរយៈ​ការ​ចុះ​អនុស្សារណៈយោគយល់គ្នា អតិថិជនរបស់បុរី PR Property ទាំងអស់ ដែលមក​ជាវ​គម្រោង​ថ្មី​ៗ​ នឹង​ទទួល​បាន​នូវ​លក្ខខណ្ឌ​អនុម័ត​ប្រាក់​កម្ចី​ដ៏​ពិសេស​គឺ​ទទួល​បាន​កម្ចី​ចាប់​តាំង​ពី​សំណង់​ចាប់​ផ្តើម​បុក​គ្រឹះលើកដំបូង ជាមួយទំហំប្រាក់កម្ចី ៩០% និងរយៈពេលស ២០ឆ្នាំ ព្រមទាំង​ទទួល​បាន​ការ​បញ្ចុះតម្លៃពិសេសពីគម្រោងបុរី PR Property ផងដែរ។ សម្រាប់ព័ត៌មានលម្អិត អតិថិជន​អាច​ទាក់​ទងទូរស័ព្ទលេខ៖ 086 758 889 / 061 758 889 / 060 758 889 ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm