ប៉ា​គី​ស្ថាន​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ខណៈ​អ្នក​ស្លាប់​កើន​ដល់ ​៩៣៧​នាក់ និង​ជាង ​៤០,០០០​នាក់​ជម្លៀស​ខ្លួន​

2022/08/27 07:09:09 pm        923

​ប៉ា​គី​ស្ថាន៖ ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន បន្ទាប់ពី​ការបំផ្លាញ​ដោយ​ទឹកជំនន់​។ នាយករដ្ឋមន្ត្រី​​ប៉ា​គី​ស្ថានលោក Shahbaz Sharif បានស្នើ​សុំ​ជំនួយ​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ស្តារឡើងវិញ​ការខូចខាត​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​អ៊ីស្លាម​ក្រីក្រ​មួយ​នេះ ខណៈក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​ជម្លៀស​ពលរដ្ឋ​រាប់ពាន់នាក់ ​ដែល​ជាប់គាំង​ចេញពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។

ការអំពាវនាវ​របស់​លោក Sharif នៅលើ​បណ្តាញ​សង្គម Twitter បាន​ធ្វើឡើង​នៅពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​វាយប្រហារ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៩៣៧នាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​។ វិបត្តិ​នេះ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។ សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​លោក Sharif ដែល​បាន​និយាយថា កុមារ ៣០០នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។ លោក Sharif បាន​ចុះ​ពិនិត្យ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត Sindh កាលពី​ថ្ងៃ​សុក្រ ដោយ​ធានា​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នូវ​ការគាំទ្រ​របស់រដ្ឋាភិបាល​។ ទាហាន​ប៉ា​គី​ស្ថាន​ប្រមាណ ៦,៥០០នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយ សង្គ្រោះ ហើយ​រហូតមក​ដល់ពេលនេះ​បាន​ជម្លៀស​ពលរដ្ឋ​ជាង ៤០,០០០នាក់​។

លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ទំហំ​នៃ​ការបំផ្លាញ​ដែល​បណ្តាលមកពី​ភ្លៀង និង​ទឹកជំនន់​នៅពេលនេះ​គឺ​ធ្ងន់ធ្ងរ​ជាង​កាលពី​ឆ្នាំ2010 ដែល​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស ១,៧០០នាក់​ស្លាប់​។ យោងតាម​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យដឹងថា ទឹកជំនន់​បាន​បណ្តាលឱ្យ​ខូចខាត​លំនៅឋាន​ចំនួន ១៧០,០០០ខ្នង បំផ្លាញ​ផ្លូវថ្នល់ និង​បំផ្លាញ​ស្ពាន​ជិត ១៥០​កន្លែង​។ ទោះបីជា​ទឹកជំនន់​បាន​ស្រក​ចុះ​នៅ​តំបន់​មួយចំនួន​ក៏ដោយ ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅក្នុង​ខេត្ត Sindh ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​ទូក​ដើម្បី​ជម្លៀស​ប្រជាជន​។ ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​រាប់ពាន់នាក់​កំពុង​រស់នៅ​ក្នុងផ្ទះ​ និង​តង់​ចល័ត​។ ភ្លៀង​មូសុង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ជាធម្មតា​ចាប់ផ្តើម​នៅ​ខែកក្កដា ប៉ុន្តែ​ឆ្នាំនេះភ្លៀង​ធ្លាក់​ខ្លាំង​បានចាប់ផ្តើម​ក្នុង​ខែមិថុនាដែល​បាន​បង្ក​ជា​ទឹកជំនន់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm