គ្រាប់ស្វាយចន្ទី ៩ពាន់គីឡូ នឹងត្រូវនាំចេញទៅទីផ្សារជប៉ុននាខែកញ្ញាខាងមុខ

2022/08/27 07:32:50 pm        518

ភ្នំពេញ៖ តាមការគ្រោងទុកនៅខែកញ្ញាខាងមុខនេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នឹងធ្វើការនាំចេញគ្រាប់ស្វាយចន្ទីរចំនួនប្រមាណ ៩ពាន់គីឡូក្រាម (៩តោន) ទៅកាន់ទីផ្សារ​ប្រទេសជប៉ុន បន្ទាប់ពីអាក់ខាននាំចេញមួយរយៈ ដោយសាររង់ចាំវិញ្ញាបនបត្រ​បញ្ជាក់គុណភាព។

ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទដៃ លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយ​ចន្ទីជ័យសំបូរ ស្ថិតនៅខេត្តកំពង់ធំ ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្រោមកិច្ច​សហការ​ជាមួយក្រុមហ៊ុនជប៉ុន Top Planning Japan (TPJ) ​សិប្បកម្មកែលោកស្រី បានចាប់ផ្តើមនាំចេញ​ស្វាយចន្ទីទៅទីផ្សារជប៉ុនជាលើកដំបូងកាលពីឆ្នាំ២០២១ ​ដោយគិតត្រឹមខែមីនាកន្លងទៅ សិប្បកម្ម​បាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារជប៉ុនសរុបជាង ៤៥តោន។ ប៉ុន្តែក្រោយមក ដោយសារ​ភាគីជប៉ុន តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់គុណភាព និងការវេចខ្ចប់តាមលក្ខណៈស្តង់ដា ដែលភាគីជប៉ុនចង់បាន ទើបធ្វើឲ្យខកខានមួយរយៈពេល។

លោកស្រី លើកឡើងបន្តថា បច្ចុប្បន្នក្រុមការងារកំពុង​មមាញឹក​ក្នុងការវេចខ្ចប់ទំនិញ ដើម្បី​ត្រៀម​នាំចេញទៅជប៉ុន ​បន្ទាប់ពីទទួលបានវិញ្ញាបនបត្រត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវពីក្រសួង ស្ថាបនពាក់ព័ន្ធ។

ទោះបីជាការនាំចេញគ្រាប់ស្វាយចន្ទី នឹងត្រូវចាប់ផ្តើមពីខែក្រោយនេះទៅ លោកស្រីបានបង្ហាញ​ការ​ព្រួយបារម្ភចំពោះតម្លៃទាប ​ដោយសារប្រទេសជិតខាងបន្ទាបតម្លៃ ធ្វើឲ្យជួបការលំបាកក្នុងការលក់​ចេញ និងមួយវិញទៀត ​អាកាសធាតុឆ្នាំនេះក៏មិនសូវអំណោយផល ដែលធ្វើឲ្យគ្រាប់ស្វាយ​ចន្ទីរ​លូតលាស់មិនបានផលល្អ។

ជាមួយគ្នានេះ លោកស្រីបានទទូចស្នើសុំរដ្ឋាភិបាលជួយបើកចំហរទីផ្សារ​ផលិតសម្រេច​ឲ្យមាន​ស្ថេរភាពសម្រាប់ការផលិតរបស់សិប្បកម្មតូចៗ ​ឲ្យមានទីផ្សារសមរម្យ ដើម្បីជាការលើកទឹកចិត្ត​ដល់ប្រជាកសិករដែលខិតខំដាំដុះ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា ក្រៅពីស្រូវ និងអង្ករ មានដូចជា ​ចេកស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទីរ គ្រាប់ពោត ផ្លែស្វាយស្រស់ជាដើម ​មានចំនួន ៣,៩លានតោន គិតជាទឹក​ប្រាក់សរុបចំនួនប្រមាណជាង ១ ៧០០លានដុល្លារ។

បច្ចុប្បន្ន ក្រសួងកសិកម្ម បាននិងកំពុងខិតខំលើកកម្ពស់ផលិតផលប្រកបដោយគុណភាព និង​សុវត្ថិភាពខ្ពស់ ស្របតាមតម្រូវការរបស់ប្រទេសនាំចូល​ និងចរចាអំពីតម្រូវការអនាម័យបន្ថែមទៀត សម្រាប់ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm