សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ផ្ញើ​សារ​អបអរសាទរ​អតីត​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តែង​តាំង​ជា​ប្រធានាធិបតី​វៀតណាម

2021/04/27 09:59:58 am        103

​ភ្នំពេញ៖ នៅ​ក្នុង​លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​លោក ​ង្វៀន សួន​ហ៊្វុក ប្រធាន​រដ្ឋ​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណាម ហាណូយ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១ នេះ​បាន​ឲ្យ​ដឹង​ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ផ្ញើ​ជូន ឯកឧត្ដម​នូវ​ការ​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​អស់ពីដួងចិត្ត​ ចំពោះ​ការតែងតាំង​ឯកឧត្ដម ជាប្រធានាធិបតី​វៀតណាម​។

ការ​ទទួល​បាន​នូវ​តំណែង​ដ៏​ឧត្ដុង្គឧត្ដម និង​ស័ក្ដិសម​បំផុត​សម្រាប់​ឯកឧត្ដម ​បាន​បង្ហាញ​អំពី​ជំនឿ​ជឿជាក់ និង​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​របស់​បក្សកុម្មុយនិស្ត និង​ប្រជាជន​វៀតណាមទាំងមូល ​មក​លើ​ភាពជា​អ្នកដឹកនាំ​ដ៏​វាងវៃ​របស់​ឯកឧត្ដម​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការគ្រប់គ្រង និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​បន្ត​ទទួល​បាន ​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ធំធេង​ថែមទៀត ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ២០៤៥ និង​បន្ត​បំពេញ​តួនាទី​ដ៏​សកម្ម​ទាំង​នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ​។​ ​ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​អរគុណ​ដ៏​ស្មោះ​ជូន​ចំពោះ​ឯកឧត្ដម ដែល​បាន​ថែរក្សា​ពូន​ផ្តុំ​នូវ​ចំណងមិត្ត​ភាពជា​ប្រពៃណី និង​ធ្វើ​ឲ្យ​កាន់តែ​សំបូរ​បែប​នូវ​កិច្ច​សហប្រតិបត្តិការ​ ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​យើងទាំងពីរ នៅ​ក្នុង​អាណត្តិ​ឯកឧត្ដម​ជា​នាយករដ្ឋមន្ត្រី​។ ខ្ញុំ​ជឿ​ជាក់​ថា ទោះបីជា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​មាន​តួនាទី​ផ្សេងគ្នា​ក៏ដោយ ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​យើងនឹង​នៅតែ​រឹងមាំ និង​បន្ត​ជា​កត្តាជំរុញ​កិច្ច​សហប្រតិបត្តិការ​ រ​វាង​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់​តែ​មាន​វិសាលភាព​ធំធេង​ជាង​មុន​។​

​ខ្ញុំ​សូម​អះអាង​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​ នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​បន្តវេន របស់​ឯកឧត្ដម ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​យូរអង្វែង ផ្អែកលើស្មារតី​ភាពជា​អ្នកជិតខាង​ល្អ សាមគ្គីភាព ការយោគយល់​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក ជាពិសេស​ការ​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​នានា ​ដែល​មិន​ធ្លាប់​បាន​ជួបប្រទះ​កន្លងមក បណ្ដាល​មក​ពី​ការរាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព និង​វិបុលភាព​របស់​ប្រជាជាតិ​យើង​ទាំងពីរ តំបន់ និង​សកលលោក​ទាំងមូល​។​ ​ខ្ញុំ​សូម ឯកឧត្ដម ទទួល​នូវ​ការ​រាប់អាន​ដ៏​ជ្រាលជ្រៅ និង​សូម​ជូនពរឯកឧត្ដម មាន​សុខ​ភាព​ល្អ សុភមង្គល និង​បន្ត​ទទួល​បាន​ជោគជ័យ​ថែមទៀត ​នៅ​ក្នុង​ភារកិច្ច​ថ្មី​ដ៏​ឧត្ដុង្គឧត្ដម​របស់​ឯក​ឧ​ត្ត​ម៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm