៧ខែដើមឆ្នាំ២០២២ តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតកើនឡើង

2022/08/27 08:25:47 pm        854

កំពត៖ មន្ត្រីជំនាញបានអះអាងថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតមានការកើនឡើង ខណៈដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ជាងបីរយកន្លែង បានបើកដំណើរការឡើងវិញ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងចាប់ផ្តើមជ្រើសរើសបុគ្គលិកបន្ថែម ប្រមាណ ១០ភាគរយទៀត។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត លោកអ៊ឹង ប៉ោហេង ប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ខេត្តកំពត មានក្រុមហ៊ុនរោងចក្រ សហគ្រាស សរុបចំនួន ៣៧៩កន្លែង មាន​កម្លាំងពលកម្មសរុប៖ ២២,៤៣១នាក់ (ស្រី១៣,៤១៣នាក់) ក្នុងនោះ វិស័យកាត់ដេរមាន ០៨ក្រុមហ៊ុន បុគ្គលិកសរុប ១១,០៩៦នាក់ ស្រី៩,២៨៩នាក់, វិស័យសំណង់ ២៦ក្រុមហ៊ុន បុគ្គលិកសរុប ២,៦២៨នាក់ ស្រី២៥៣នាក់ , វិស័យសេវាកម្សាន្ត១២១កន្លែង បុគ្គលិកសរុប ២,៧៧៩នាក់ ស្រី១,៥៣៩នាក់ , អាជីកម្មផ្សេងៗទៀត ចំនួន ២៤២កន្លែង មានបុគ្គលិកសរុប ៥,៩២៨នាក់ ស្រី២,៣៣០នាក់។ ហើយក្នុងចំណោមកម្លាំងពលកម្មសរុប ខេត្តកំពត ក៏មានបុគ្គលិកបរទេសសរុប ៨១៧នាក់ ស្រី ១៦០នាក់ផងដែរ ភាគច្រើនបម្រើការងារ​នៅលើ​វិស័យទេសចរណ៍ ​វិស័យកាត់ដេរ ។

ប្រធានមន្ទីរ បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពត មានការកើនឡើង ១,៣១៥នាក់ នៅ៧ខែដើមឆ្នាំ២០២២នេះ ​ បើធៀបនឹងឆ្នាំ២០២១ ដែលកម្លាំងពលកម្មចំនួន ២១,១១៦នាក់ ហើយកើនឡើង​ជាង៥០៦៥នាក់ បើប្រៀបធៀបនៅឆ្នាំ២០១៩ មុនផ្ទុះជំងឺកូវីដ១៩។

លោក បានបន្ថែមថា តម្រូវការកម្លាំងពលកម្មនៅខេត្តកំពតនឹងបន្តកើនឡើងច្រើនទៀត ព្រោះ​បច្ចុច្បន្ន​ក្រុមហ៊ុន​ជាច្រើនចាប់ផ្ដើម ​ប្រតិបត្តិការផលិតកម្មរបស់ខ្លួនឡើងវិញ ​ក្នុងនោះមាន​ក្រុមហ៊ុន​ចំនួន ​ពិសេស​លើ​វិស័យកាត់ដេរជាដើម ចាប់ផ្ដើមរើសបុគ្គលិកប្រមាណ ១០រយ​បន្ថែម​ទៀត។ លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់ដែរថា ប្រាក់ខែគោលរបស់បុគ្គលិកកម្មកររោងចក្រនានាក្នុងខេត្ត បានចំនួន ១៩៤ ដុល្លារ ។

ជំនួយការរដ្ឋបាល ក្រុមហ៊ុនរោងចក្រ ឃីមីហ្គាមេន នៅក្រុងបូកគោ អ្នកស្រី សុខ សាវី បានប្រាប់​ឲ្យដឹងថា រោងចក្រខ្លួនបានជ្រើសរើបបុគ្គលិកម្តងរួចហើយ កាលពីដើមឆ្នាំ ប៉ុន្តែបច្ចុប្បន្ន​មិនទាន់​មានរើសបុគ្គលិក បន្ថែមទៀតទេ ដោយសារការងារមិនទាន់សប្បូរ ប៉ុន្តែទៅថ្ងៃមុខរោងចក្រគ្រោង​នឹងរើស​បន្ថែមទៀត។

ជំនួយការរូបនេះបញ្ជាក់ដែរថា បច្ចុប្បន្នប្រាក់ខែគោលបុគ្គលិក​ផ្នែកកម្មករកាត់ដេរពេញសិទ្ធិ បាន​ចំនួន ១៩៤ដុល្លា ប៉ុន្តែបើបូកបញ្ចូលលុយថែមម៉ោង ​និងប្រាក់បន្ថែមផ្សេងៗទៀត ១ខែទាបបំផុត ២៤០ដុល្លាឡើង រហូតដល់ជិត៤០០ដុល្លា ៕អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm