CATA ចង់ឲ្យរដ្ឋពន្លឿនសាងសង់អគារទុកចោលនៅខេត្តព្រះសីហនុ ដើម្បីបង្កើតភាពទាក់ទាញភ្ញៀវទេចចរណ៍

2022/08/27 10:50:14 pm        846

ព្រះសីហនុ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចង់ឲ្យដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពន្លឿន​ការរៀបចំ និងដោះស្រាយសាងសង់អគារដែលទុកចោលនៅខេត្តព្រះសីហនុ ​ឲ្យបានឆាប់រហ័ស ដើម្បីបង្កើតនូវសោភ័ណ្ឌភាពទីក្រុង ប្រកបដោយភាពទាក់ទាញ ខណៈដែលកម្ពុជា​កំពុងធ្វើការ​ផ្សព្វផ្សាយ ក៏ដូចជាការដាក់បង្ហាញផលិតផលនានា​ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន ស្តីពីគោលដៅតំបន់ទេសចរណ៍ និងការទាក់ទាញភ្ញៀវ​ទេសចរក្រោយវិបត្តិកូវីដ១៩ នេះថា កម្ពុជាគឺជាប្រទេសគោលដៅដ៏​ល្អប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ​ភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ​ជាក់ស្តែងស្ថិតក្នុងដំណាក់កាលនេះ យើងសង្កេត​ឃើញថា ភ្ញៀវទេសចរ​បរទេស បានចាប់ផ្តើមកក់សំបុត្រចូលមកទស្សនា​កម្សាន្តនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាបណ្តើរៗហើយ ស្របពេលជើងហោះហើរក៏មានចំនួនកើនឡើង​បន្តិចម្តងៗ ដែលធ្វើឲ្យកម្ពុជាចាប់ផ្តើមស្រូបយកចំនួនភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើន។

លោកជំទាវ បន្តថា ជុំវិញវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជា​ពិសេសក្រសួងទេចរណ៍​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនោះចំពោះវិស័យឯកជន​ក៏បានចូលរួមយ៉ាងសកម្ម ​ក្នុងការផ្សព្វផ្សាយ ​និងការដាក់បង្ហាញផលិត​ ផលនានា ធ្វើយ៉ាងណា​ជម្រុញ​ទាក់ទាញភ្ញៀវទេសចរ​បរទេសចូលមកទស្សនានៅកម្ពុជា ។

ជុំវិញវិស័យសំណង់នេះ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីថ្មីៗនេះថា បន្ទាប់​ពី​ស្ថានភាពនៃការរីករាលជំងឺកូវីដ ១៩​ កើតឡើងជាសកល បាន​ជះឥទ្ធិពលដល់​ការធ្វើអាជីវកម្ម​គ្រប់​បែបយ៉ាង ក្នុងនោះវិស័យសំណង់ក៏បានផ្អាកជាច្រើនកន្លងផងដែរ ជាពិសេសសំណង់​អគារនៅ​ខេត្តព្រះសីហនុជាដើម។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះមិនយូរមិនឆាប់ ការ​ជាប់គាំង​លើ​វិស័យ​សំណង់នឹងត្រូវដោះស្រាយ។

សូបញ្ជាក់ថា បញ្ហាសំណង់អគារជាច្រើន ដែលទុកចោលនៅខេត្តព្រះសីហនុ បើ​តាមអ្នកនាំពាក្យ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺឯកឧត្តម​ មាស សុខ សេនសាន បានឲ្យដឹងថា ​ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុងគិតគូរនឹងរៀបចំបង្កើតក្រុមការងារ ​និងមានគណៈកម្មាធិការត្រួតពិនិត្យ និង​វាយតម្លៃ ដើម្បីដោះស្រាយ ​នឹងការកៀរគរស្វែងរកអ្នកវិនិយោគថ្មីអភិវឌ្ឍន៍បន្ត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm