សៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេន នឹងចែកជូនដោយឥតគិតថ្លៃ

2022/08/29 04:13:25 pm        1.2 K

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការផ្ទាល់ បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ ។

ដោយសៀវភៅនេះ និពន្ធដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់។

ការប្រកាសផ្តល់ជូនសៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេន»ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានការសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ដែលចង់អាននូវសៀវភៅនេះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » លោកបានប្រគល់ភារកិច្ចអោយ ក្រុមការងាររបស់លោក ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅ ជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន»។

ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ សូមបងប្អូនទំនាក់ទំនងទៅក្រុមការងារតាមរយៈ៖ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០ ឬ តាមហ្វេសប៊ុក ផេក Hun Manet - C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/)ជាដើម។  

ឯកឧត្តម ឆាយ សុផល បានថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា​ សៀវភៅថ្មីនេះ ផ្តោតលើប្រវត្តិជីវិត និងការងាររបស់លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី ត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់រួចរាល់នៅពាក់កណ្តាលខែសីហានេះ។

ឯកឧត្តម បន្តថាសៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន- ហ៊ុន ម៉ាណែត» មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមផងដែរ ។

ក្រោយបោះពុម្ពរួច ឯកឧត្តម ឆាយ សុផល នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ បានគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នូវសៀវភៅដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» ចំនួន១.០០០ច្បាប់ សម្រាប់សម្តេច ទុកចែក តាមតម្រូវការ។  

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឆាយ សុផល ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ឱកាសឱ្យលោកបានចងក្រងសៀវភៅនេះឡើង ហើយថា បើទោះជា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មមាញឹកយ៉ាងណាក៏ដោយនាពេលកន្លងមក ក៏សម្តេចបានឆ្លៀតពេលវេលាដ៏មានតម្លៃផ្តល់ព័ត៌មានផ្សេងៗទាក់ទិននឹងលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យសៀវភៅនេះមានខ្លឹមសារកាន់តែរស់រវើក និងមានលក្ខណៈជាប្រវត្តិសាស្រ្តនៃមនុស្សជាតិ។

ទន្ទឹមនឹងនោះ អ្នកនិពន្ធ ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ាណែត ផងដែរ ដែលបានចំណាយពេលដ៏មានតម្លៃឆ្លៀតប្រាប់ព័ត៌មានមួយចំនួនទាក់ទិននឹងលោកផ្ទាល់ក៏ដូចជាទស្សនវិស័យនាពេលអនាគត៕(ដោយ៖ បាន​ ចក់)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm