ទីក្រុង​តៃប៉ិ​និយាយថា ​ចិន​ដាក់ពង្រាយ​នាវា និង​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង​ជិត​កោះ​តៃវ៉ាន់​

2022/08/29 05:37:56 pm        739

​កោះ​តៃវ៉ាន់៖ ក្រុម​អាជ្ញាធរ​ការពារជាតិរ​បស់​កោះ​ស្វ័យគ្រប់គ្រង​តៃវ៉ាន់ បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​នាវា​យោធា និង​យន្តហោះ​ចម្បាំង​របស់​ចិន​ត្រូវ​បាន​រកឃើញ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ស្រប​ពេល​ភាព​តានតឹង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​។

​យោងតាម​ក្រុម​អាជ្ញាធរ​ខាងលើ នាវា​ជើង​ទឹក​ចិន​ចំនួន​ ៨​គ្រឿង និង​យន្តហោះ​ ២៣​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា យន្តហោះ​ ១០​គ្រឿង​បាន​ហោះ​នៅ​លើ​តំបន់​ភាគ​ខាងកើត​នៃ​ខ្សែបន្ទាត់​មេ​ដ្យា​ន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​មាន​តួនាទី​ជា​របាំង​ក្រៅ​ផ្លូវការ​រវាង​ចិនដីគោក និង​កោះ​នេះ​។ អ្វី​ដែល​ទំនងជា​ការ​ដាក់​ពង្រាយ​របស់​យោធា​ចិន​នេះ ​មាន​ឡើង​មួយថ្ងៃក្រោយ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង ​២​គ្រឿង​ចូល​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​អ្វី​ដែល​អង្គភាព​កងទ័ព​ជើង​ទឹក​នេះ​និយាយ​ថា ជា​បេសកកម្ម​ឆ្លងកាត់​តាម​ទម្លាប់ ដែល​មានន័យថា​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចក្ខុវិស័យ​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​បើកចំហ​។​

​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​ការ​ដាក់​យោធា​របស់​ខ្លួន​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បង្ហាញ​សញ្ញា​ការ​ត្រៀម​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​សកម្មភាព​បង្ករឿង​ណាមួយ​ជាយថាហេតុ។​ កាល​ពី​ពេល​ថ្មីៗ​នេះចិន​ក៏បាន​ចាត់​ថ្នាក់​សហរដ្ឋ​អាមេរិក ដោយ​ហៅថា​ជា​អ្នក​បំផ្លាញ​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm