បាល់ទះ​គ្រោង​រៀបចំ​លី​គ ៦​ស្មើ​នា​ឆ្នាំក្រោយ​ បន្ទាប់ពី​រក​ឃើញ​ជើងឯក​ GSV League 2022

2022/08/29 06:26:29 pm        227

​បាល់ទះ​៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា គ្រោង​រៀបចំ​ការប្រកួត​លី​គ​បាល់ទះ​លក្ខណៈ​លី​គ​ស្ដង់ដារ ៦ ទល់ ៦ ឡើងវិញនា​ឆ្នាំក្រោយ​២០២៣ ខាងមុខ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​លក្ខណៈ​លី​គ ៤​ស្មើ​លើកដំបូងគឺ​ពានរង្វាន់​ Ganzberg Special Volleyball League 2022 ​ដែល​ទើប​បញ្ចប់​ការប្រកួតកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​

​សម្រាប់​ក្រុម​ជើងឯក​ពានរង្វាន់ ៤ ទល់ ៤ នេះគឺ​បាន​ទៅ​សមាគម​បាល់ទះ​វិសាខា បន្ទាប់ពី​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិដោយ​លទ្ធផល ២-០​សិតជាមួយ​ពិន្ទុ ២៥-២៣ និង ២៨-២៦ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​លេខ​៣ បាន​ទៅ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញក្រោយ​យកឈ្នះ​ក្រុម​ PS Concrete ​ដោយ​លទ្ធផល ២-១​សិតជាមួយ​ពិន្ទុ ១៦-២៥,២៥-២២ និង ១៥-១១។ ពិធី​បិទ​ការប្រកួត​នេះក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ផងដែរ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បានចាត់ទុក​ពានរង្វាន់​ Ganzberg Special Volleyball League 2022 ​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ​មួយដែលជា​ការរៀបចំ​បញ្ចូល​គ្នា រវាង​បទបញ្ជា​ការប្រកួត​បាល់​ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់។

តាមរយៈ​ជោគជ័យ​នេះសហព័ន្ធ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ក្លាយជា​ស្ពាន​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​លី​គ​ស្ដង់ដារ ៦​ស្មើ​ឡើងវិញនា​ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ដ៏​មាន​ប្រជាប្រិយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​​ ​សូមបញ្ជាក់ថា ពានរង្វាន់​ Ganzberg Special Volleyball League 2022 ​បានចាប់ផ្ដើម​ការប្រកួត​តាំងពី​ចុងខែ​មីនា ដោយមាន ១៣​ក្រុម​ចូលរួម ខណៈ​ជា​លទ្ធផល ក្រុម​វិសាខាគ្រង​ជើងឯក អម​ប្រាក់រង្វាន់ ២០​លាន​រៀល ខណៈ​លេខ​២ បាន​ទៅ​ក្រុម​ក្រសួងមហាផ្ទៃ អម​ប្រាក់រង្វាន់ ៨​លាន​រៀល និង​លេខ​៣ ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញទទួលបាន​ប្រាក់រង្វាន់​ ៤​លាន​រៀល។ ក្រៅពីនេះក៏មាន​ការផ្ដល់ជូន​នូវ​រង្វាន់​ឯកត្តជន ដល់​កីឡាករ​ធ្វើបាន​ឆ្នើមៗប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm