អង្គការ​ណា​សា​បង្ហាញ​គម្រោង​បញ្ជូន​មនុស្ស​ទៅ​ហួស​ពី​ភព​ព្រះ​អង្គារ

2022/08/29 07:20:37 pm        767

​សហរដ្ឋអាមេរិក៖ អង្គការ​ណាសា (NASA) និយាយថា ការបង្កើត​ការតាំង​ទីលំនៅ​នៅ​លើ​ភព​ព្រះ​អង្គារ នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ខណៈ​ដែល​ទីភ្នាក់ងារ​អវកាស​បាន​បង្ហាញ​គម្រោង​រយៈពេល​វែង ដើម្បី​នាំ​យក​ក្រុម​អវកាសយានិក​ទៅ​ហួស​ពី​ភព​ក្រហម​។

​មុន​ពេល​ការ​ហោះ​សាកល្បង​នៃ​បេសកកម្ម Artemis ដែល​មាន​គោលបំណង​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ​ចន្ទ​ជា​លើកដំបូង​ក្នុង​រយៈពេល ​៥០​ឆ្នាំ អង្គការ​ណា​សា​បាន​និយាយ​ថា ផ្ទៃ​ខាងលើ​របស់​ភព​ព្រះ​ចន្ទ​នឹង​ផ្ដល់​គ្រែ​សាកល្បង​សម្រាប់​ភព​ព្រះ​អង្គារ និង​ហួស​ពី​ភព​នេះ​ទៀត។ ខុស​ពី​បេសកកម្ម Apollo ពេលនេះ​គោលដៅ​របស់​បេសកកម្ម Artemis ក្នុង​ការ​រស់នៅ និង​សាងសង់​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​លើ​ភព​ព្រះ​ចន្ទ ជាទី​ដែល​មេរៀន​នានា​អាច​ត្រូវ​បាន​រៀន​សូត្រ មុន​ដំណើរ​ផ្សងព្រេង​ទៅ​ហួស​ពី​ភព​នេះ​ទៀត​។ ថ្លែង​ទៅកាន់​សារព័ត៌មាន The Telegraph លោកស្រី​វេជ្ជបណ្ឌិត Bhavya Lal ប្រធាន​រដ្ឋបាល​សមាគម​សម្រាប់​បច្ចេកវិទ្យា គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​អង្គការ​ណា​សា​បាន​និយាយ​ថា គោលដៅ​រយៈពេល​វែង​នឹង​មាន​វត្តមាន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។

​លោកស្រី​និយាយ​ថា ចំណុច​នេះ​គឺថា យើង​មិន​អាច​បញ្ឈប់​បានទេ នៅ​ពេល​ដែល​យើង​បាន​ទៅដល់​ភព​ព្រះ​អង្គារ​ហើយ​នោះ នៅ​ពេល​ដែល​យើង​បាន​សាងសង់​ទីលំនៅ​នៅ​លើ​ភព​ព្រះ​អង្គា​រ ហើយ​យើង​ប្រហែល​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ អាច​ឆ្ពោះ​ទៅ​កាន់តែ​ជ្រៅ​ជាង​នេះ​ទៀត​ចូល​ក្នុង​ទី​លំហ​។ នៅ​ឆ្នាំ២០២៤​ ខាងមុខ បេសកកម្ម Artemis II នឹង​នាំ​ក្រុម​អវកាសយានិក​ទៅ​ឆ្ងាយ​បំផុត​ចូល​ក្នុង​ទី​លំហ​ចម្ងាយ​ប្រមាណ ៤​,៦០០​ម៉ា​យល៍ឆ្ងាយ​ទៅកាន់​ផ្នែក​ម្ខាង​ទៀត​នៃ​ភព​ព្រះ​ចន្ទ​។ ហើយ​បើ​អ្វី​ទាំង​អស់​ដើរ​ទៅតាម​គម្រោង ការ​ចុះចត​ពេញលេញ​នៅ​លើ​ផ្ទៃ​ខាងលើ​នៃ​ភព​ព្រះ​ចន្ទ ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០២៥៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        895
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        474
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm