កម្ពុជា-អ៊ីស្រាអែល បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

2022/08/29 07:49:29 pm        602

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសអ៊ីស្រាអែល បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។

ការបញ្ជាក់ពីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងឯកឧត្តម Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែសីហា នៅប្រទេសអ៊ីស្រាអែល។

ឯកឧត្តមរដ្ឋមន្រ្តី​ បានវាយតម្លៃខ្ពស់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍ​ធនធាន​មនុស្សតាមរយៈការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និង​កសិដ្ឋាន​ក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្ន​។

ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្ននិស្សិតកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការ​រួម​ចំណែក និង​ចែករំលែក​បទ​ពិសោធន៍ល្អៗ​ទាក់ទង​បច្ចេកវិទ្យា​កសិកម្មទំនើបៗ ដែល​ទទួលបាន​ពី​ប្រទេសអ៊ីស្រាអែល​ដើម្បីអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើន​ស្របតាមបរិបទ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រី ​Oded Forer និងក្រសួងការ​បរទេស​ឲ្យពិចារណា ​និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញ​បច្ចេកវិទ្យា​កសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជា​ប្រព័ន្ធស្រោចស្រព ​ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាព​​នៃការ​អភិវឌ្ឍវិស័យ​កសិកម្មនៅកម្ពុជា ​ហើយបញ្ជាក់ ការផ្តល់កម្មសិក្សាជូននិស្សិតកម្ពុជានេះគឺគ្រាន់​តែ​ជំហានដំបូង ​និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំហានបន្ទាប់​គឺ​ត្រូវផ្សាភ្ជាប់វិស័យឯកជនរបស់ប្រទេសទាំងពីរ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការ​របស់​ឯកឧត្តមរដ្ឋមន្រ្តីនេះតែម្តង៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm