អ្នកដំណើរអន្តរជាតិបន្តមានកំណើនមកទស្សនាកម្ពុជា តែក្នុងកម្រិតទាបបើធៀបនឹងប្រទេសជិតខាង

2022/08/29 08:26:04 pm        621

ភ្នំពេញ៖ របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱដឹងថា ក្នុងរយៈពេល​៨ខែឆ្នាំ២០២២នេះ ​មានអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាជាមធ្យម ៦០០០នាក់​ក្នុងមួយថ្ងៃកើន​ឡើង​ជាង ១០ដងបើធៀបនឹងឆ្នាំ២០២១ ។

បើតាមអ្នកជំនាញទេសចរណ៍ ថ្លែងថា នៅពេលបច្ចុប្បន្នយើងទទួលស្គាល់ថា កម្ពុជាមាន​ទេសចរអន្តរជាតិមកទស្សនាកើនល្អប្រសើរឡើងវិញ ​តែកើនក្នុងកម្រិតទាប បើប្រៀបធៀប​ជាមួយប្រទេសជិតខាងយើង ដូចជាប្រទេសវៀតណាម ថៃជាដើម។

លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងប្រាប់BTV នៅថ្ងៃទី២៩ ខែសីហានេះ ជំរុញបើកប្រទេស បើកទេសចរអន្តរជាតិចូលមកទស្សនា​កម្ពុជារហូតមកដល់ពេលនេះ គឺបានធ្វើឲ្យបណ្តាអាជីវកម្មទេសចរណ៍ជាច្រើនបានបើកដំណើរវិញ ជាមួយនឹងមានកំណើនឡើងវិញនៃមានភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្តនៅក្នុងប្រទេស តែកំណើននេះមិនទាន់មានភាពល្អប្រសើរដូចឆ្នាំ២០១៩ ដែលជាឆ្នាំពិភពលោកមិនទាន់មានមេ​រោគកូវីដ១៩រាតត្បាត។

លោក បន្តថា កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺស្ថិតនៅក្នុងកម្រិតទាបដោយសារ ទី១ កម្ពុជា មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកច្រើនដូចនៅវៀតណាម​ និងថៃ ហើយការ​តភា្ជបជើងអាកាសរយៈចំងាយឆ្ងាយក៏នៅមិនទាន់មាន។

បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ និងអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ក៏បានថ្លែងថា ជារួម​យើងចង់មកទស្សនាកម្ពុជាខ្លាំងណាស់ ​និងចង់មកទស្សនាមុនគេ ប៉ុន្តែដោយសារ​ជើង​ហោះហើរ​ពីសហរដ្ឋអាមេរិក​ និងមកពីអេស្ប៉ាញជាដើម មកដល់កាន់កម្ពុជា​ផ្ទាល់​តែម្តងគឺមិនទាន់មាននោះទេ ហើយការរៀបចំឯកសារមកទស្សនាកម្ពុជា​ គឺមានភាព​ស្មុគស្មាញ​ច្រើន បើទោះការ​មកទស្សនា​កម្ពុជា​ក្នុងអំឡុងពេលនេះមិនមានការធ្វើចត្តាឡីស័កលើអ្នកមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ។

យ៉ាងណាក៏ដោយ​បើតាមឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍​ស៊ីវិល ថ្លែងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ចំនួន​ជើងហោះ​ហើរ​ត្រង់​ពីតាមបណ្តាប្រទេសនានា​មក​កាន់កម្ពុជា គឺមានកំណើន ៣០% បើប្រៀបធៀបចំនួនជើងហោះហើរសរុបឆ្នាំ២០១៩ ដែលមាន​ប្រមាណ ១០ម៉ឺន៤ ៧៧០ជើង។

ឯកឧត្តម ជា អូន បញ្ជាក់ថា នៅក្នុងចំនួនជើងហោះហើរសរុបនេះគឺក្នុងមួយថ្ងៃៗ មានអ្នកដំណើរ​អន្តរជាតិ ​និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា​ មានប្រមាណពី៥០០០ទៅ៦០០០នាក់ ហើយ​មានកម្រិតទាបបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ៕អត្ថបទ៖ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm