ក្រុម​បេសកកម្ម​អ្នក​ជំនាញ​របស់ IAEA កំពុង​មកកាន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/08/29 09:59:00 pm        665

​អ៊ុយក្រែន៖ លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​កំពុង​ដឹកនាំ​បេសកកម្ម​អ្នក​ជំនាញ​ទៅកាន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ការ​បាញ់​ផ្លោង​នៅតែ​បន្ត​ ដែល​កំពុង​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ​

​រោងចក្រ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងកម្លាំង​រុស្ស៊ី​ចាប់តាំងពី​ដើមខែ​មីនា​។ វា​ជា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​។ វា​ត្រូវបាន​រង​ការបាញ់​ផ្លោង និង​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន ដើម្បី​រក្សា​ប្រព័ន្ធ​ត្រជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លងទៅនេះ​។ ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ដាក់​កំហុស​គ្នា​ទៅវិញទៅមក ​ចំពោះ​ការ​វាយ​លុក​មក​លើ​ទីតាំង​នេះ​។

លោក Rafael Grossi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រព័ន្ធ​សុវត្ថិភាព​ទាំងអស់​នៅតែ​ដំណើរការ ហើយ​ពុំមាន​ការកើនឡើង​កម្រិត​វិទ្យុសកម្ម​នោះ​ទេ។ លោក​និយាយ​ថា ​ពុំមាន​ការ​លេច​ធ្លាយ​អ៊ីដ្រូសែន​ណា​មួយ​ដែល​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ការព្រួយបារម្ភ​នោះទេ​។ បេសកកម្ម​នេះ​នឹង​វាយតម្លៃ​ការ​ខូច​ខាត​ដល់​អគារ​រោងចក្រ កំណត់​ថា​ តើ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ដំណើរការបាន​ឬទេ និង​វាយតម្លៃ​ពី​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm