នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ស្រុកកៀនស្វាយ ដាក់កម្លាំងប្រចាំការទាំងថ្ងៃ-យប់ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ

2022/08/29 11:30:45 pm        822

កណ្ដាល៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ​ស្រុកកៀនស្វាយ​ បាន​ដាក់កម្លាំងប្រចាំការ​ទាំង​ថ្ងៃ-យប់​ដើម្បី​ពង្រឹង​សន្តិសុខ និងសុវត្ថិភាព​ជូនពលរដ្ឋ ខណៈបទល្មើស​ចោរកម្ម ហិង្សា និងគ្រឿងញៀន ​បង្ក្រាប​បាន​ជាបន្ដបន្ទាប់។

ដើម្បី​ពង្រឹង​សន្តិសុខ និងសុវត្ថិភាព​ជូនពលរដ្ឋលោកវរសេនីយ៍ត្រី សឿន ផល្លី មេប៉ុស្ដិ៍រដ្ឋបាលឃុំឈើទាល ​បានដាក់គោល​ដៅ​ប្រចាំការទាំងថ្ងៃ-យប់​នៅតាមទីសាធារណៈ ​ដើម្បី​បង្កលក្ខណៈងាយស្រួល ក្នុងការចុះ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ ​ឱ្យបានទាន់ពេលវេលា។

លោកមេប៉ុស្ដិ៍នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល ​ស្រុកកៀនស្វាយ ​បានប្រាប់BTV Newsថា ដោយ​មាន​ការ​ណែនាំ​ពី​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍រដ្ឋបាលឈើទាល ​បានដាក់ប៉ុស្ដិ៍សាធារណៈប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំង​ការ​ដើរ​ល្បាត​ និងការផ្ដល់សេវាសាធារណៈផ្សេងៗ ​ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតប ឬ​កិច្ច​អន្តរាគមន៍ ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងពេលដែលមានបញ្ហាមិន​ប្រក្រតី​ផ្សេងៗ​។

លោកវរសេនីយ៍ត្រី សឿន ផល្លី បានថ្លែងថា រយៈពេលចុងក្រោយ១ខែ ក្នុងឆ្នាំ២០២២នេះ បទល្មើស​ដែល​កម្លាំង​សមត្ថកិច្ច​បង្រ្កាប​បាន មានការ​ថយ​ចុះដូចជា​ បទល្មើស​ចោរកម្ម លួច ប្លន់ គ្រឿងញៀន និង​អំពើ​ហិង្សា​ជាដើម។ លោក បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឱ្យ​ការ​ពង្រឹង​សន្តិសុខ ​និងសុវត្ថិភាពឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះគឺ ​នគរបាលរបស់យើង​តែងតែ​​ផ្សព្វផ្សាយ​​យ៉ាង​ញឹកញាប់​នៅ​តាម​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​មាន​ការចូលរួមរាយការណ៍​ពី​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋ មានការអបអរសាទរ និង​សប្បាយចិត្ត​នៅពេលឃើញ​កម្លាំង​សមត្ថកិច្ច​ដាក់ប៉ុស្ដិ៍​ចុះដើរ​ល្បាត​ និងបង្ក្រាបបទល្មើស​បានជាបន្ដបន្ទាប់ដូចជា៖ ចោរកម្ម លួច ប្លន់ គ្រឿងញៀនផងដែរ។

គួររម្លឹកផងដែរថា ក្នុងការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បាន​ធ្វើ​ការណែនាំ​ដល់​លោក លោក​ស្រីស្នងការរង និងលោកអធិការនគរបាលក្រុង/ស្រុកទាំង១១ ត្រូវ​យកចិត្តទុកដាក់ណែនាំ និង​ពិនិត្យ​ទៅ​លើមន្ត្រីរបស់ខ្លួន ដែលឈរជើងនៅតាមគោលដៅ​ត្រួត​ពិនិត្យ​តាម​ដងផ្លូវ ឱ្យ​យកចិត្តទុក​ដាក់​ខ្ពស់​ក្នុង​ការ​ឆែកអាវុធ​ជាតិផ្ទុះ។ល។ ដើម្បី​ធានា​បាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់៕

អត្ថបទ ៖ នុត សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm