ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​ការ​ពារជាតិ និង​សន្តិសុខ​ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ​

2022/08/30 01:55:13 am        760

ភ្នំពេញ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ក្រសួងការពារជាតិ ចូលរួម​កម្មវិធី​តាំង​អ្នកពិព័ណ៌​ការពារជាតិ និង​សន្តិសុខ ឆ្នាំ​២០២២ ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួងការពារជាតិ​ថៃ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​ប្រតិភូ​ក្រសួងការពារជាតិ​ប្រទេស​ចំនួន​៤០​ចូលរួម​។​

​ពិធី​តាំង​ពិព័រណ៍​ការពារជាតិ និង​សន្តិសុខ ឆ្នាំ​២០២២​នេះ​មាន​ប្រតិភូ​កម្ពុជា ចំនួន​បួន​ក្រុម​គឺ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ត្រូវ​បាន​ដឹកនាំ​ដោយ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គណៈប្រតិភូ​អគ្គបញ្ជាការ ខ​.​ភ​.​ម​. ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ គណៈប្រតិភូ​កងទ័ព​ជើង​អាកាស​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង គណៈប្រតិភូ​កងទ័ពជើងទឹក ដឹកនាំ​ដោយ នាយ​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ជួរមុខ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។​

​នៅក្នុង​ពិធី​បើក​ពិធី​តាំង​ពិព័រណ៍​ការពារជាតិ និង​សន្តិសុខ ឆ្នាំ​២០២២ ត្រូវបាន​ប្រារព្ធ​ពិធី​បើក​ដោយ​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អ៊ូ​ចា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ និង​គណៈប្រតិភូ​យោធា​បរទេស និង ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម​យោធា​ជាច្រើន​ទៀត ដែល​បានមក​ដាក់តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​ក្នុង​ពិ​ព័ណ៌​នេះ​។ នៅក្នុង​ពិធី​បើក​ការតាំង​ពិ​ព័ណ៌ ការពារជាតិ និង សន្តិសុខ ឆ្នាំ​២០២២ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អ៊ូ​ចា បាន​ថ្លែងអំណរគុណ​ដល់​បណ្តាគ​ណៈ​ប្រតិភូ​ការពារជាតិ និង​ប្រតិភូ​យោធា​បរទេស​បណ្តា​អង្គទូត និង​ប្រតិបត្តិ​ករ​ផ្នែក​ឧស្សាហកម្ម​ការពារជាតិ​ដែល​បាន​អញ្ជើញ​មក​ចូលរួម ក្នុង​ពិធី​ដាក់តាំង​បច្ចេកវិជ្ជា​យោធា​នៅក្នុង​ពិធី​តាំង​ពិ​ព័ណ៌ ការពារជាតិ និង សន្តិសុខ​ឆ្នាំ​២០២២ នេះ​នៅ​ប្រទេស​ថៃ ។​

​នៅក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង និង​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា បាន​ដឹកនាំ​ប្រតិភូ​ទស្សនា​ការតាំង​ពិ​ព័រណ៍ ដែល​បាន ដាក់តាំង​នូវ​ឧបករណ៍ សម្ភារៈ​យោធា មាន​បច្ចេកវិជ្ជា​ទំនើបៗ នៅក្នុង​ឆ្នាំ ២០២២ បំរើអោយ​វិស័យ​ការពារជាតិ ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និងនៅលើ​ពិភពលោក​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm