កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តការងារសង្គមនៅខេត្តក្រចេះ

2022/08/30 04:19:42 am        786

ក្រចេះ: ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍន៍ ”សហគមន៍បៃតង” ដែលជាគម្រោងការងារសង្គមរបស់ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ ចូលរួម លើកកម្ពស់សុខុមាលភាព បរិស្ថាន និងការអប់រំនៅភូមិយើង។ នៅឃុំចង្រ្កង់ស្រុកចិត្របុរី ខេត្តក្រចេះព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម យក់ ប៊ុនណា បានជម្រាបជូនប្រជាពលរដ្ឋថា ថ្ងៃនេះកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ឮសហការជាមួយគណៈគ្រប់គ្រងនៃសាលា ភូមិន្ទរដ្ឋបាលបានរៀបចំបង្កើតគម្រោងអភិវឌ្ឍន៍ ”សហគមន៍បៃតង”ដែលជាការងារសង្គមក្រៅពីការសិក្សា ក្នុងគោលបំណងដើម្បីចូលរួមជួយអភិវឌ្ឍក្នុងមូលដ្ឋាន ចែករំលែកការលំបាករបស់អ្នកគ្រូលោកគ្រូនិងសិស្សានុសិស្សនៅក្នុងតំបន់ដាច់ស្រយាលជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើងថែមទៀត។

ជាក់ស្ដែងថ្ងៃនេះ ឯកឧត្តម យក់ ប៊ុនណា បាននាំយកនូវ ឬស្សីទំពាំងផ្អែម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ គ្រប់ខ្នងផ្ទះ ចំនួន ៥៦០ខ្នងផ្ទះ (ស្មើនឹងឬស្សី ៥៦០ដើម) និង ដាំឬស្សី ២១០ដើមក្នុងបរិវេណសាលាបឋមសិក្សាល្អ ក្រៅពីនេះ កម្មសិក្សាការី ក៏បាននាំយកមកនូវកូនដើមក្រញ៉ូង ៥០ដើម មកដាំនៅក្នុងបរិវេណសាលាបឋម សិក្សាល្អ ផងដែរ។

ដើម្បីជួយជម្រុញតំបន់នេះទៅជាតំបន់បៃតងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

សូមរំលឹកថា ក្រៅពីការបណ្ដុះបណ្ដាលនូវចំណេះដឹងជំនាញទន់និងជំនាញរឹងដល់កម្មសិសក្សាការី សាលាភូមិន្ទរដ្ឋបាលបានជម្រុញនិងលើកទឹកចិត្តដល់កម្មសិក្សាការីទាំងអស់គ្រប់ជំនាន់ឱ្យចេះចូលរួមធ្វើការងារសង្គមចុះអនុវត្តផ្ទាល់នៅតាមមូលដ្ឋានតំបន់ដាច់ស្រយាលដើម្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឈនៅតាមមូលដ្ឋានដែលជាមូលដ្ឋានមួយជាទុនជាបទពិសោធន៍ដ៍ល្អដល់កម្មសិក្សាការីនៅពេលបញ្ចប់ការសិក្សាសម្រាប់យកទៅអនុវត្តបន្តនៅតាមមូលដ្ឋាននិងស្ថាប័នរបស់ខ្លួនចូលរួមការអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។ 

ក្នុងឱកាសនោះ កម្មសិក្សាការី បាននាំយកនូវសម្ភារៈមួយចំនួនដើម្បើចែកជូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស អ្នកគ្រូលោកគ្រូ មានដូចខាងក្រោម៖

១. ប្រគេនទេយ្យទាន ទានវស្សា និងបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្អ

២. ផ្តល់កាបូប និងសម្ភារសិក្សា ជូនសិស្សានុសិស្ស ១៥០នាក់

៣. ឧបត្ថម្ភថវិកា ជូនលោកគ្រូអ្នកគ្រូ ៧នាក់

៤. ឧបត្ថម្ភថវិកា ជូនជនពិការ ៥នាក់

៥. ផ្តល់ថ្នាំពេទ្យ ៥៦០កញ្ចប់ ជូនប្រជាពលរដ្ឋ

៦. ផ្តល់ថ្នាំពេទ្យ ១០០កញ្ចប់ ជូនមណ្ឌលសុខភាពចង្ក្រង់

៧. ប្រគល់កុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រ មួយឈុត ជូនរដ្ឋបាលឃុំចង្រ្កង់

៨. បានផ្តល់ ម៉ាស់ និងក្រដាសសើម ចំនួន ១៥០កញ្ចប់ ជូនដល់សិស្សានុសិស្ស 

៩.បានផ្តល់ ជែលលាងដៃ ចំនួន ១៥០ ដប ដល់សិស្សានុសិស្ស

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm